ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកពញាក្រែកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកពញាក្រែក ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ ជនរងគ្រោះបានហើយតែរត់មិនរួច ។

ហេតុការណ៍ ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១២និង១០ នាទី ថ្ងៃទី១៤ សីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ត្រពាំងប្រិយ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមប្រភពពីនគរបាលស្រុកពញាក្រែក បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ម៉ាត់ សុះ ភេទប្រុសអាយុ៤១ ឆ្នាំ រស់នៅភូមិ គីឡូ៣១ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅធ្វើសកម្មភាពលួចយកម៉ូតូ ស្រ្តី ឈ្មោះ ស៊ា សឿន ដែលបានទុកចោលនៅលើផ្លូវលំ ហើយបាន ចុះដើរចូលទៅក្នុងព្រៃចម្ការ ។

ប្រភព បានបញ្ជាក់បន្តថា ករណីនេះក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាន នគរបាល ស្រុកពញាក្រែកបាន ចាត់ដល់កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល កណ្តោលជ្រុំ ចេញធ្វើសកម្មភាព តាមស្ទាក់គ្រប់គោលដៅ ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ខាងលើ និងម៉ូតូ របស់ជនរងគ្រោះ១ គ្រឿង ម៉ាក C-១២៥ ពណ៌ខ្មៅ មានស្លាកលេខ កំពង់ចាម ១A-១១២៤ លេខម៉ាស៊ីន ND១២៥M ៨០៣១២០១ ។

ប្រភពបានបន្តទៀតថា ផ្អែកតាមចម្លើយ សារភាព របស់ជនសង្ស័យ ឈ្មោះ ម៉ាត់ សុះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើរសកម្មភាពលួច ម៉ូតូ នៅចំណុច ភូមិ ឃុំកើត ហេតុ ខាងលើ ប្រាកដមែន។

បច្ចុប្បន្នករណី នេះកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកពញាក្រែក កំពុងកសាងសំណុំរឿង តាមនីតិវិធី ៕ វណ្ណះ

kcham (1)

kcham (3)

kcham (2)


ចែករំលែក៖