ព័ត៌មានទាន់ហេតុការណ៍៖

នគបាលឃាត់ខ្លួនម្ចាស់ផ្ទះជល់មាន់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តរតនគិរី៖ អ្នកញៀនល្បែងជល់មាន់ម្នាក់ជាម្ចាស់សង្វៀន ត្រូវបានសមត្ថកិច្ចក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែង ឃាត់ខ្លួនដោយសារបើកសៃវៀនអណាធិបតេយ្យ ។

ការចុះឃាត់ខ្លួនម្ចាស់សៃវៀនជល់មាន់បានធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះមំ ម៉ុន ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

លោកតេង សាវុធអធិការរងទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងជល់មាន់ មានគ្នាប្រហែល១០ទៅ១៥នាក់ ហើយអ្នកលេងមានតែ៦ទៅ៧នាក់ប៉ុណ្ណោះ លុះឃើញសមត្ថកិច្ចចុះទៅដល់កន្លែងអ្នកញៀនល្បែង ក៏ដាក់មេប្រូចតែម្តង បន្សល់តែមាន់មួយក្បាល ខ្នាយដែកមួយគួ ជញ្ជីញសម្រាប់ថ្លឹងមាន់ និងម្ចាស់ផ្ទះ ដែលមានឈ្មោះមំ ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។

បច្ចុប្បន្នម្ចាស់សង្វៀនជល់មាន់ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាកានៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន្ត

savuth (3)

savuth (1)

savuth (2)


ចែករំលែក៖