ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវសង្សារវាយធ្វើបាបរហូតដល់ហើមមុខ ខៀវភ្នែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ បែកមុខមាត់ហើមប៉ោងពណ៌ខ្មៅ ដោយសារកណ្ដាប់ដៃបុរសជាសង្សាររបស់នាងដាល់ ខណៈរូបនាងទៅសុំលុយបុរសជាសង្សារចិត្តព្រៃផ្សៃរូបនេះ នៅគ្រាដែលនាងស្រវឹងស្រានិយាយទៅធុមក្លិនមាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ហេតុការណ៍ហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយបុរសឈ្មោះ ថន វៃ អាយុ ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ចំណែកស្រ្តីរងរបួសឈ្មោះ ទិត្យ សំរួន អាយុ ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ហើយជនបង្កនិងជនរងរបួសជា(សង្សារនិងគ្នា)។

លោក នាយការិយាល័យបន្តថា ជនបង្កបានធ្វើសកម្មភាពវាយទៅលើសង្សាររបស់ខ្លួនដោយដៃ ខណៈដែលសង្សាររបស់ខ្លួនរងរបួសរូបនេះទៅសុំលុយនៅគ្រាដែលផឹកស្រាស្រវឹង ហើយនិយាយមកលើខ្លួនធុមក្លិនមាត់ស្អុយកើតរឿងកៅក្រហាយក៍ដាល់យកៗតែម្តង។

លោក បន្តទៀតថាស្រ្តីរងរបួសជាសង្សារ ក្រោយកើតហេតុមិនបានអត់អោនប្រណីដល់សង្សារមានចិត្តសាហាវព្រៃផ្សៃខាងលើនេះទេ កបានមកដាក់ពាក្យបណ្ដឹងប្ដឹងពាមទារសំណងថ្លៃព្យាបាលជំងឺនិងចាត់ការតាមនីតិវិធី ទើបកម្លាំងរបស់លោកបានឃាត់ចាប់បុរសបង្កជាសង្សារយកមកបំពេញតាមបែបបទ នៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៣ជាថ្ងៃបន្ទាប់ ហើយកំពុងបន្តនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ៕ ប៉ឹម ពិន

pursat3 (3)

pursat3 (2)

pursat3 (1)


ចែករំលែក៖