ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាននគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវរងការចោទថាអនុញាតឲ្យវៀតណាមស្នាក់នៅជីករ៉ែ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនជាតិវៀតណាមចំនួន៥នាក់ត្រូវ បានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដោយចោទថា លួចចូលមកជីករ៉ែ ដោយខុសច្បាប់នៅស្រុកអូរយ៉ាដាវ ។

សមត្តកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ភ្លាមពីសកម្មភាពជនជាតិវៀតណាមចូលមកជីករ៉ែនៅខេត្តរតនគិរីកម្លាំងចម្រុះមានទាំងនគរបាល និងអាវុធហត្ថស្រុក ក៏បើកប្រតិបត្តិការបង្ក្រាប រហូតឈានដល់ការឡោមព័ទ្ធទីតាំង ដែលជនជាតិវៀតណាមស្នាក់នៅនោះគឺផ្ទះលោកឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ តែម្តងស្ថិតក្នុងភូមិប៉ក់ធំឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានបន្តថាជនជាតិវៀតណាម ដែលឃាត់ខ្លួនទាំង៥នាក់មានទី១ ឈ្មោះ ឡេង វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុងថាញ់វៀន ខេត្តញ៉ៃវៀន ទី២ឈ្មោះ ឡា ឌឹកតំា អាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊ ទី៣ឈ្មោះ វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន ទី៤ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីញ ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥ឈ្មោះវ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំមានទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង។

សមត្ថកិច្ចក៏បានដកហូតម៉ាស៊ីនភ្លើងធំ១គ្រឿងម៉ូទ័រទឹក២គ្រឿង រថយន្តឡង់គ្រីស័រ១គ្រឿង និងឧបករណ៍សំរាប់ជីករ៉ែ មួយចំនួនផ្សេងទៀត ។

បើតាមប្រភពបានបង្ហើបថា សកម្មភាពជីករ៉ែនេះបានប្រព្រឹត្តិទៅរយៈពេលយូរថ្ងៃ មកហើយប៉ុន្តែចំណាត់ការហាក់មិនមានប្រសិទ្ធិភាព ។

ប្រភពបានបន្តទៀតថា សកម្មភាពជីករ៉ែដោយជនជាតិវៀតណាមនេះគឺសង្ស័យមានការពាក់ព័ន្ធ និងលោកឡុង រុក្ខា នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងកូនចៅឧកញ៉ាទ្រីភាព ។

ជុំវិញបញ្ហករណីខាងលើនេះ លោកឡុង រុក្ខា និងមេការក្រុមហ៊ុនឧកញ៉ាទ្រី ភាពនគរវត្តមិនអាចសុំការបំភ្លឺបានទេ ដោយសាខលទូរស័ព្ទមិនចូលនៅព្រឹកថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០១៦នេះ ៕ វុទ្ធឦសាន្ត

kiri ratanak (5)

kiri ratanak (4)

kiri ratanak (3)

kiri ratanak (2)

kiri ratanak (1)


ចែករំលែក៖