ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ទៀតហើយនៅខណ្ឌចំការមន៖ ភ្ជង់ប្លន់យកម៉ូតូស្គូពីពីនារីម្នាក់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូ មួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពគំរាមបាញ់សម្លាប់នារីម្នាក់ហើយប្លន់យកម៉ូតូស្គូពី បានដោយសុវត្តិភាពកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បួងផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

នារីរងគ្រោះមានឈ្មោះ អាហ្សា អាយុ ២០ឆ្នាំ ជាអ្នកបម្រើការងារនៅKTVមេហ្គា។ ចំណែកម៉ូតូដែលត្រូវចោរប្លន់ម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-5513។

បើតាមការរៀបរាប់ពីនារីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុគឺរូបគាត់បានជិះម៉ូតូមកពីធ្វើការនៅKTVមេហ្គា ហើយបានធ្វើដំណើរដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខឌុបគ្នាមកពីក្រោយហើយស្រែក ឲ្យគាត់ឈប់ និងគំរាមនិយាយថានឹងបាញ់សម្លាប់ចោលបើមិនឲ្យម៉ូតូទៅពួកគេ។ ភ្លាមៗនោះរូបគាត់ភ័យខ្លាំងពេកក៏ឈប់រួចបានប្រគល់ម៉ូតូឲ្យក្រុមចោរជិះគេចខ្លូន បាត់ស្រមោលតែម្ដង ។

ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានត្រឹមតែមកដឹកជនរងគ្រោះទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលផ្សារដើម ថ្កូវតែប៉ុណ្ណោះ៕ ភារ៉ា ដង្កោ

 

 

IMG_9484

IMG_9481

IMG_9476

IMG_9514


ចែករំលែក៖