ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រោមអធិបតីភាពលោកXi Jinping

ចែករំលែក៖

អន្តរជាតិ ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន  ក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ 

      គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ថ្ងៃទី២៦ខែកញ្ញា   ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ចជំហានក្រោយ ក្រោមអធិបតិភាព លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

      កិច្ចប្រជុំនេះបានសម្គាល់ឃើញថា  ចាប់តាំងពីឆ្នាំនេះមក  គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន  ជម្នះការលំបាក បង្កើនកម្លាំងនៃការគ្រប់គ្រងម៉ាក្រូ  និងផ្តោតលើការកែទម្រង់និងបើកចំហឱ្យកាន់តែស៊ីជម្រៅ  ពង្រីកតម្រូវការក្នុងស្រុក និងកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ច  ការដំណើរការនៃសេដ្ឋកិច្ចមានស្ថិរភាពនិងរីកចម្រើនជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មីបានអភិវឌ្ឍជាលំដាប់  ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានវិវឌ្ឍរីកចម្រើនយ៉ាងរឹងមាំ ស្ថានការណ៍សង្គមជាទូទៅបានរក្សាស្ថិរភាពល្អ។

      គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានលើកឡើងថា លក្ខខណ្ឌមានអំណោយផលនៃសេដ្ឋកិច្ចប្រទេសចិន ដូចជាទីផ្សារធំទូលាយ  សេដ្ឋកិច្ចមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង គឺមិនបានកែប្រែទេ។យើងត្រូវតែក្តាប់ជាប់ចំណុចសំខាន់ៗ  ផ្តួចផ្តើមគំនិតនិងខិតខំបំពេញភារកិច្ចជាគោលដៅស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ៕

ដោយ ៖ សិលា


ចែករំលែក៖