ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រពន្លះរថយន្ត VIgo លាន់ដូចរន្ទះរបួសក្មេងស្រីជនជាតិខ្មែឥស្លាមម្នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តពីរគ្រឿងពន្លះគ្នាខូចខាតទាំងសងខាង និងបណ្តាលឲ្យក្មេងស្រីខ្មែឥស្លាមម្នាក់រងរបួស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចណុចមុខមន្ទីរបក្សប្រជាជនស្រុកមុខកំពូល ឋិតតាមផ្លូវជាតិលេខ៦​ A ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញក្មេងស្រីជនជាតិខ្មែរឥស្លាមពីនាក់បានជិះម៉ូតូឌុបគ្នាក្នុងគោលបំណងឆ្លងផ្លូវ ប៉ុន្តែពុំទាន់បានឆ្លងផ្លូវផង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីឡុចវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2×7688 បើកបោះពួយយ៉ាងលឿន មកពីទិសខាងជើងហើយបានគេចក្មេងស្រីខ្មែរឥស្លាម២នាក់បំរុងឆ្លងផ្លូវធ្វើឲ្យរថយន្តវីហ្គោទប់លំនិងពុំជាប់ក៏រេចង្កូតជ្រុលទៅចំណែកផ្លូវម្ខាងទៀតធ្វើអោយរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AI 8932បើកបរដោយបុរសម្នាក់ឈ្មោះវង្ស ថុន អាយុ៤៦ឆ្នាំ ជាអ្នករថតាក់ស៊ីដឹកភ្ញៀវជនបរទេស ។

ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ សំំណាល្អអ្នកជិះក្នុងរថយន្តទាំងសងខាង គ្មានគ្រោះថ្នាក់អ្វីទេ តែរថយន្តខូចខាតខ្ទេចមុខស្ទើរទាំងស្រុង ហើយពោងសុវត្តិភាពខ្ទេចខូចអស់ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូលបានចុះមកវាស់វែង ហើយអូសរថយន្តទាំងពីរគ្រឿងទៅរក្សារទុកនៅអធិការនគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឡូ សំអាត

4

3

2

1

6


ចែករំលែក៖