ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ សមត្ថកិច្ចស្រុកវាលវែង កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ បានទទួលបណ្តឹង ពីឈ្មោះ ឃុត សឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ថាកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង១៣និង៣០នាទី មានករណីរំលោភសេពសន្ថវៈ(យកម្រាមដៃចង្អុលរុកចូលក្នុងប្រដាប់ភេទ)នៅចំណុចភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៣០នាទី មានករណីរំលោភសេពសន្ថវៈ(យកម្រាមដៃចង្អុលរុកចូលក្នុងប្រដាប់ភេទ) បង្ករឡើងដោយជនសង្ស័យឈ្មោះ ឌូច លីហួ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បាននាំកូនស្រីរបស់ខ្លួនឈ្មោះ សឿន សុខនី ភេទស្រី អាយុ១០ឆ្នាំ ទៅកាត់ត្រកួននៅស្រះទឹកខាងក្រោយផ្ទះ នៅភូមិឃុំកើតហេតុខាងលើ ហើយបានបបួលនាងងូតទឹកស្រះ បន្ទាប់មកបានយកម្រាមដៃចង្អុលរុកចូលក្នុងប្រដាប់ភេទកូនស្រីរបស់ខ្លួនបណ្ដាលអោយដាច់រលាត់ហូរឈាមជាច្រើនផងដែរ។មូលហេតុៈ ចំណង់ផ្លូវភេទ។
ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌូច លីហួ នៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសាកសួរ នឹងបន្ដនីតិវិធី៕
ដោយ៖ អរុណរះ