ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀន១៣កញ្ចប់ និងកាំភ្លើងច្នៃ៣ដើម

ចែករំលែក៖

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគបាលស្រុកពញាឮ បើកប្រតិបត្ដិការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ឈានដល់ឃាត់ខ្លួនជនល្មើសម្នាក់រឹបអូសអាវុធច្នៃ៣ដើម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៣កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួនឈ្មោះ សុខ វណ្ណៈ ហៅឌី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ។

ប្រភពដដែលបន្ដថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំពញាឮ ។ ជននេះត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានកំណត់និងតាមដាននាពេលកន្លងមក រហូតឈានដល់ការឃាត់ខ្លួនគ្រាដែលសមត្ថកិច្ចរកឃើញវត្ថុតាងនៅជាប់ខ្លួនជនល្មើសខាងលើនេះនិងឈានទៅដល់ឆែកឆេរលំនៅដ្ឋានស្នាក់នៅរបស់ជនល្មើសរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

resw (1)

resw (3)

resw (2)

resw


ចែករំលែក៖