ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើចម្រុះចំនួន៧,២០៦ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រគេនកូនឈើចម្រុះជូនតំណាងព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅបរិវេណទួលបុរាណ ស្ថិតក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម និងដើមយាង ឬឈើទាល ៣០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះកិត្តិធម្មបាល ជុំ សុធី ព្រះគ្រូចៅអធិការវត្តទីពោ ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅបរិវេណទីធ្លាវត្ត ស្ថិតក្នុងភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង៥០ដើម បេង៥០ដើម ឥន្ទនេល៥០ដើម ព្កុល៥០ដើម រំដួល៥០ដើម ក្ងោកធំ៥០ដើម ក្ងោកតូច៥០ដើម ផ្តៀក១០០ដើម ពពេល១០០ដើម ត្រាច៥០ដើម និងកកោះ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងសភាយុវពាណិជ្ជករអន្តរជាតិ សាខាខេត្តសៀមរាប (JCI Siem Reap) ចំនួន១៦០ដើម ដើម្បីយកទៅដាំនៅភូមិមេជ្រៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រាំងទឹក១០០ដើម ក្ងោក២០ដើម រំដួល២០ដើម និងគគីរ២០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ រតនា លោក ឆោម មករា និងលោក ស៊ង់ ម៉ាប់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៩៧៩ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅជើងភ្នំគូលែន នៅសង្កាត់ស្រង៉ែ និងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង១២៥ដើម ធ្នង់១៨៥ដើម ច្រេស១៧០ដើម រំដួល៣០ដើម ឈើទាល១៥០ដើម កកោះ៥០ដើម ផ្តៀក៥០ដើម និងគគីរ២១៩ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហូ វ៉ាន់ណូ និងលោក ម៉ម គឹមយ៉ាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចំនួន២៥០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងនៅបរិវេណអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន បេង៣០ដើម គ្រញូង៣០ដើម ច្រេស៣០ដើម រំដួល៨០ដើម និងព្កុល៨០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន៣,៤១៧ដើម ដើម្បីយកទៅដាំបន្ថែមនៅបរិវេណផ្លូវដើរក្នុងព្រៃនៃសួនរុក្ខជាតិអង្គរ ខាងជើងស្ពានរ៉ោករ៉ាក ភូមិមណ្ឌល៣ នៅអតីតផ្សារយាងធំ និងបរិវេណឧទ្យានសហគមន៍អង្គរ មេនូឡាយហ្វ៍នៃរមណីយដ្ឋានអង្គរ ។ កូនឈើទាំងនោះរួមមាន ធ្នង់៩០០ដើម ច្រេស៤៣០ដើម បេង៣២០ដើម ឈើទាល៤០០ដើម គគីរ៤០០ដើម ត្រសេក៤០០ដើម រំដួល១០០ដើម ព្កុល៥០ដើម អូញម៉ូញ៦៧ដើម ត្របែកព្រៃ១៥០ដើម និងឥន្ទនេល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន១,០០០ដើម ដើម្បីយកទៅដាំលំអបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម គគីរ២០០ដើម រំដួល១០០ដើម និងផ្កាព្កុល១០០ដើម៕

ដោយ៖ សូរិយា


ចែករំលែក៖