ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ត្រឡប់មកពីបង់លុយធនាគារជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងស្តាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៈ បុរសចំណាស់ម្នាក់បានរងគ្រោះថ្នាក់បាក់ជើងស្តាំក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុក គ្នាទៅតាមបណ្តោយផ្លូវលេខ៤១។ ក្រោយ​កើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៤១ចន្លោះគីឡូម៉ែត្រលេខ១៧និង១៨ ស្ថិតក្នុងភូមិ​ត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់​ស្ពឺ។

ជនរងគ្រោះឈ្មោះប៉ុក សឿន ភេទ​ប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិគ ឃុំ​ទឹកល្អក់ ស្រុកគងពិសី ជិះម៉ូតូហុងដាសេ ១២៥​ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែក ភាគី​ម្ខាងទៀតឈ្មោះងួន ឈាវ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្មី ឃុំស្រង់ ស្រុកគងពិសី ជិះម៉ូតូម៉ាកស៊ុយ​ហ្សុ៊យគីនិច ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ1FE-4០០០។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូទាំង២គ្រឿងធ្វើ ដំណើរស្របទិសគ្នាពីជើងទៅត្បូង។ ពេលមកដល់កន្លែងកើតហេតុស្រាប់់តែម៉ូតូម៉ាកស៊ុយហ្សុ៊យគីនិចបានរេចង្កូតទៅប៉ះម៉ូតូភាគីម្ខាងទៀតបណ្តាលឲ្យដួលភាគីជិះម៉ូតូ​ម៉ាកហុងដាសេ១២៥ដួលរងរបួសបាក់​​ជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងហើយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគងពិសីដើម្បីព្យាបាលរបួសនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំឲ្យភាគីទាំង២ចូលខ្លួនដោះស្រាយ ៕ សេនាស័ក្តិ

q3

q2

q1


ចែករំលែក៖