ព័ត៌មានទាន់ហេតុការណ៍៖

កិច្ច​ប្រជុំ​គណៈមេប្រយោគ​ទូទាំង​ប្រទេស ជាមួយ​​អភិបាល អភិបាលរង​នៃគណៈអភិបាលរាជធានី​ ខេត្ត ស្ដីពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តារាជធានី​ ខេត្តចំនួន១៦​ មានការរៀបចំកិច្ច​ប្រជុំ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ​​​ជាមួយ​អភិបាល អភិបាលរង​នៃគណៈអភិបាលរាជធានី​ ខេត្ត ស្ដីពី​ការ​រក្សា​ហឹប​វិញ្ញាសា​ប្រឡង ការ​រៀប​ចំ​សន្តិសុខ សុវត្ថិភាព​នៅ​តាម​មណ្ឌល​សំណេរ​នៃ​រាជធានី-ខេត្ត​នីមួយ​ៗ ដែល​​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ សម័យ​ប្រឡង៖ ០៨ តុលា ២០២៤។​ ដោយ ឡែក​​ បណ្តាខេត្តចំនួន​ ៩ផ្សេងទៀត​ នឹងប្រជុំនាថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០២៤។ 

កិច្ច​ប្រជុំ​នេះ ក៏មាន​ការ​ចូលរួម​ពី​សំណាក់​តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ​អាជ្ញាធរ​ដែនដី និង​កង​កម្លាំង​ប្រដាប់​អាវុធ តំណាង​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ ដើម្បី​បង្ហាញ​ពី​យន្តការ​នៃ​​ការ​ប្រឡង និង​ស្នើ​សុំ​កិច្ច​សហការ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​ការ​សំណេរ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន។

ក្រសួងអប់រំ យុវជន និងកីឡា​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕

ដោយ៖ សូរិយា


ចែករំលែក៖