ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារបន្ថែម ពន្លឿនការវាស់ វែង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាន បង្កើតក្រុមការងារបន្ថែម ពន្លឿនការវាស់ វែង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធ តំបន់ជ្រោយចង្វារ នេះបើតាម ការបញ្ជាក់ឲ្យដឹងពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងឱកាស ជួបពិ ភាក្សាការងារជា មួយ ក្រុមហ៊ុន OC IC ស្ដីពីការដោះ ស្រាយដី តំបន់អភិ វឌ្ឍន៍ជ្រោយចង្វារ កាលពីរសៀល ងៃទី ១៥ សីហា ឆ្នាំ ២០១៦ ។

លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំពិភាក្សានេះ អាជ្ញាធរ និងក្រុមហ៊ុនបានឯកភាពគ្នា ក្នុងការបង្កើត ក្រុមការងារបន្ថែម ក្នុងការពន្លឿនការវាស់វែងឱ្យកាន់តែឆាប់រហ័ស ដែលរួមមានទាំងផ្នែកជំនាញបច្ចេកទេសក្រុមហ៊ុន និង រដ្ឋបាលរាជធានី។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ការសិក្សា និងការដោះស្រាយ គឺត្រូវធ្វើតាមនីតិវិធីឱ្យបានម៉ត់ចត់ ជាពិសេសត្រូវ ពន្លឿនហេដ្ឋារច នាសម្ព័ន្ធនានា ក្នុងតំបន់ អភិវឌ្ឍន៍នេះជាចាំបាច់ ។

អាជ្ញាធររាជធានីភ្នំពេញ បាន និងកំពុងខិតខំពន្លឿន ឲ្យការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ និងប្រព័ន្ធលូ ដើម្បីធ្វើយ៉ាងសម្រួល ដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការ លិចលង់ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀងនេះផងដែរ។

លោកប៉ា សុជាតិវង្ស បាន រំលឹកថា៖ កាលពី ខែមេសា ឆ្នាំ២០១៦ មកនេះលោក បានដឹកនាំក្រុមការងារ ជំនាញ ចុះពិនិត្យទៅ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង សាងសង់សំណង់នានា នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រួចមកហើយដែរ ។

ក្នុងឱកាសនោះ លោកក៍ បានកោតសរសើរចំពោះក្រុមហ៊ុន OCIC សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណ ភាពទទួលខុសត្រូវខ្ពស់ ជាមួយនឹងការដាក់បណ្តាញលូរបង្ហូរទឹកយ៉ាងត្រឹមត្រូវ និងតែងតែយកចិត្តទុកដាក់ ដោះស្រាយ បញ្ហាផលប៉ះពាល់ ជាមួយបងប្អូន ប្រជាពលរដ្ឋ ដោយរលូន និង ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ ៕ សំរិត

image2

image1


ចែករំលែក៖