ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកធ្វើអត្តឃាតក្នុងបន្ទប់ទឹកក្រោយផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានចងកធ្វើអត្តឃាតក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយទាំងព្រឹកព្រលឹម ខណៈកូនជនរងគ្រោះប្រទះឃើញនៅពេលដើរទៅបន្ទប់ទឹក។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិងក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាបុរសរងគ្រោះឈ្មោះ ស៊ុន លឹម អាយុ ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ប្រភពបន្តថាជនរងគ្រោះចងកធ្វើអត្តឃាតខាងលើ បានយកក្រមាក្រពណ៌ក្រហមចងព្យួទៅនឹងចំរ៉ឹងបន្ទប់ទឹក ផ្នែកខាងក្រោយផ្ទះចម្ងាយប្រមាណ២ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ហើយការភ្ញាក់ផ្អើលនេះឡើងខណៈកូនរបស់ជនរងគ្រោះអាយុ ០២ឆ្នាំដើរចូលទៅបន្ទប់ទឹក នៅពេលទុញទារចូលទៅក៏ប្រទះឃើញឪពុកចងកនឹងក្រមាពណ៌ព្យួរចំរ៉ឹងក្នុងបន្ទប់ ទើបរត់ចេញមកក្រៅវិញស្រែកហៅសាច់ញាតិឲ្យមកជួយ គ្រានោះទើបភ្ញាក់ផ្អើឆោឡោដល់អ្នកភូមិផងរបងជាមួយតែម្តង។ ប្រភពដដែលបន្តទៀតថាក្រោយទទួលព័ត៌មាននេះពីមេភូមិភ្លាម កម្លាំងសមត្ថកិច្ចអាជ្ញាធរ បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យយ៉ាងយកចិត្តទុកដាក់ លទ្ធផលឃើញថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងករណីឃាត់កម្មនោះទេ ហើយជនរងគ្រោះមានសត្តិមិនល្អប្រចាំកាយយូយាឆ្នាំមកហើយ ហើយការធ្វើឃាតនេះធ្វើឡើងខណៈប្រពន្ធមិននៅផ្ទះទេ(ទៅរកស៊ីនៅប្រទេសថៃ) សាកសពបានប្រគល់ឲ្យសេចញាតិចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

photo_2016-08-16_08-17-29

photo_2016-08-16_08-17-02

photo_2016-08-16_08-17-15


ចែករំលែក៖