ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា នៅឆ្នាំខាងមុខទៀតនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងត្រូវលើកមកធ្វើនៅខែសីហាវិញ ដោយការធ្វើបែបនេះគឺក្រៅពីជួយមិនឱ្យប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយនៅជួយឱ្យសិស្សដែលប្រឡងជាប់អាចចូលរៀនទាន់ពេលវេលានៅតាមសាកលវិទ្យាល័យនានានៅបរទេសថែមទៀត។
ការថ្លែងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បែបនេះក្រោយបញ្ចប់ពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
គួររម្លឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងបានលើកពេលប្រឡងបាក់ឌុបនៅខែតុលា ឬហួសដល់ខែ១២ ក៏មានដោយសារតែកូវីដ-១៩ និងបញ្ជាមួយចំនួនទៀត ខណៈដែលពីមុនមកការប្រឡងបាក់ឌុបនេះធ្វើឡើងនៅអំឡុងចុងខែកក្កដា ឬខែសីហាទេ៕
ដោយ ៖ សិលា