ព័ត៌មានទាន់ហេតុការណ៍៖

នាថ្ងៃទី ១២ ខែតុលា ខាងមុខនេះ រត់ភ្លើងគប់នៃព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ២០២៤ នឹងធ្វើដំណើរទៅដល់ទឹកដីខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ កីឡាក្រោមសន្តិភាព ! ការរត់ភ្លើងគប់នៃព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ២០២៤ នឹងធ្វើដំណើរទៅដល់ទឹកដីខេត្តព្រះសីហនុ នាថ្ងៃទី ១២ ខែតុលា ខាងមុខនេះ។ 

សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រឱ្យបានច្រើនកុះករ។ បន្ទាប់ពីនេះ ភ្លើងគប់នឹងបន្តទៅកាន់ខេត្តកំពង់ឆ្នាំង។

ភ្លើងគប់កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំនេះធ្វើឡើងក្រោមមូលបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានខ្លឹមសារសំខាន់ៗដូចជា “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡា១ប្រភេទសម្រាប់ជីវិត” កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី “កីឡាបៃតង កីឡាស្អាតស្អំ” និង កីឡាគ្មានសារធាតុដូប៉ា-ដូភីង”៕

ដោយ ៖ សិលា


ចែករំលែក៖