ខេត្តតាកែវ៖ ជាបន្តបន្ទាប់ កាលពីព្រឹកម្សិលមិញថ្ងៃទី ១៦ ខែសីហា ក្នុងពេលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ។ សម្តេចតេជោ ពេញចិត្តចំពោះក្មួយៗ និងចៅៗទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។
ក្រោយពីបានពិនិត្យអាគារសិក្សាមួយចំនួន បិងក្រោយពីបានស្តាប់យោបល់ និងកង្វល់នានាពីក្មួយៗ ចៅៗ និងលោកគ្រូអ្នកគ្រូរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន បានធ្វើអំណោយ អាគារសិក្សាថ្មីបន្ថែម ១ខ្នង កំពស់ ៣ជាន់ ស្មើនឹង១៨ បន្ទប់ ដល់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតនៅក្នុង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សូមក្មួយៗ និងចៅៗទាំងអស់ខិតខំសិក្សា ធ្វើជាកូនល្អ និងពលរដ្ឋល្អរបស់ប្រទេសជាតិ ហើយត្រូវចៀសចេញអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខនានា។ សូមអរគុណ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំអោយកាន់តែមានប្រសិទ្ឋិភាពល្អប្រសើរនៅតាមបណ្តាខេត្ត៕