ព័ត៌មានទាន់ហេតុការណ៍៖

ពេលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ កាលពីព្រឹកម្សិលមិញថ្ងៃទី ១៦ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សា ហាំង ង៉ោ ស្មៅខ្ញី តាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នៅក្នុងពេលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ កាលពីព្រឹកម្សិលមិញថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅតាមដងផ្លូវ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅតាមសាលារៀនមួយចំនួន ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់កូនក្មួយ និងចៅៗសិស្សានុសិស្សផ្ទាល់ និងដើម្បីពិនិត្យសំណង់អាគារសិក្សាទាំងឡាយដែលបានសាងសង់ជាង២០ឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ គឺដើម្បីស្តាប់យោបល់ផ្សេងៗពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ អំពីបញ្ហាប្រឈមនានា និងសេចក្តីត្រូវការចាំបាច់របស់សាលារៀនក្នុងការជំរុញវិស័យសិក្សាធិការនៅតាមបណ្តាខេត្តអោយកាន់តែរីកលូតលាស់ ស្របពេលដែលប្រទេសជាតិយើងកំពុងបោះជំហានទៅមុខឥតឈប់ឈរ។

ដើម្បីលើកកំពស់គុណភាពសិក្សា និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សាលា សម្តេចតេជោហ៊ុន សែន និងសប្បុរសជន បានធ្វើអំណោយអាគារសិក្សា១ខ្នងបន្ថែមដែលមាន កំពស់២ជាន់ មាន១២ បន្ទប់ និងធ្វើតារាងបាល់ទាត់១ ជូនដល់ សាលាបថមសិក្សា ហាំង ង៉ោ ស្មៅខ្ញី ស្ថិតក្នុង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សូមក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ខិតខំយកចិត្តទុកដាក់រៀនសូត្រ ហើយត្រូវចៀសវាងអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗដូចជាល្បែងស៊ីសង និងគ្រឿងញៀនជាដើម។ ព្រោះថាអនាគរបស់ក្មួយៗ និងចៅៗសិស្សានុសិស្សទាំងអស់ គឺស្ថិតលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងដោយផ្ទាល់៕

8

7

6

5

4

3

2

1


ចែករំលែក៖