ខេត្តស្វាយរៀង៖ ជនជាតិយួន២នាក់ ត្រូវសមត្ថកិច្ចនគបាលការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តចុះបង្ក្រាបចាប់ឃាត់ខ្លួន និងរំដោះជនរងគ្រោះបានម្នាក់កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ ដារា៩៩៩ ស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត ។
បើតាមមន្រ្តីនគបាលអន្តោប្រវេសន៍បានឲ្យដឹថា មន្រ្តីនគបាលអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយមន្រ្តីនគបាលក្រុងបាវិត ចុះបង្រាបក្រុមជនសង្ស័យ២នាក់ ពីបទបង្ខាំងមនុស្សជម្រិតយកប្រាក់ ចំនួន១ពាន់ដុល្លារ និងរំដោះជនរងគ្រោះបានម្នាក់ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួន ១ឈ្មោះ ង្វៀង ហុងង៉ុក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឡាំយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ២ ឈ្មោះ ឡេហ្វូ គឿង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឡាំយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញប្រទេសវៀតណាម ។
ជនទាំងពីនាក់បានចាប់បង្ខាំងជនរងគ្រោះឈ្មោះ ដូវ ថាន់ដាក ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសួយង៉ូ ឃុំតាំងចូវ ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីចាប់ជំរិតទារប្រាក់ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះត្របានជនសង្សយ័ល្បួងមកពីប្រទេសវៀតណាម ឲ្យមកលេងល្បែង នៅក្នុងកាស៊ីណូ ពិភពថ្មី(News wourld)ក្រុងបាវិត កាលពីថ្ងៃទី០៩ សីហា ២០១៦ រហូតចាញ់អស់ពីខ្លួន បន្ទាប់មកក្រុមជនសង្សយ័ បានឲ្យប្រាក់ជនសង្សយ័ខ្ចី ចំនួន១ ០០០ដុល្លារ ដើម្បីលេងបន្ត ហើយក៏បានចាញ់អស់ទៀត ។
ក្រោយពីជនរងគ្រោះចាញ់ល្បែងអស់ ជនសង្ស័យបាន ហៅជនរងគ្រោះទៅដេកនៅផ្ទះសំណាក់យីហោ ដារា៩៩៩ ហើយបានឲ្យជនរងគ្រោះទូរស័ព្ទហៅបងប្អូនម៉ែឪ យកលុយមកលោះ ក៏ប៉ុន្តែជនរងគ្រោះខ្លាចមិនហ៊ានទូរសព្ទ័ ទើបក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះដើម្បីជំរិតយកប្រាក់ ហើយការបង្ខាំងជនរងគ្រោះអស់រយៈ៧ថ្ងៃ ទើបបែកធ្លាយពីអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើរួចបានរាយការណ៍ឲ្យសមត្ថកិច្ចចុះទៅបង្ក្រាបឆែកឆេរក្នុងបន្ទប់ចាប់ឃាត់ខ្លួនជនសង្សយ័បាន២នាក់ និងរំដោះជនរងគ្រោះបានម្នាក់ ។
ក្រោយពីធ្វើការសាកសួរជនសង្សយ័ក៏បានសារភាពនៅមុខសមត្ថកិច្ចថា ពិតជាបានចាប់បង្ខាំងជនរងគ្រោះជំរិតទាប្រាក់ពិតប្រាកដមែន ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្សយ័មកតុលាការសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល ដើម្បីចាត់ការតាមនីតិវិធី ៕ យឹម សុថាន