ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ពីរ​ថ្ងៃ​! នគរបាល​ខេត្ត​បាត់ដំបង​ ស្រាវជ្រាវ​ឃាត់ខ្លួនជនសង័្សយចំ​នួន​០៦នាក់ជាបន្តបន្ទាប់ក្រោយកាប់យក​ម៉ូតូជនរងគ្រោះនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​​ កម្លាំងសមត្ថកិច្ចជំនាញក្រុង​ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង័្សយចំ​នួន​០៦នាក់ជាបន្តបន្ទាប់ក្នុងករណី​ហិង្សាកាប់យក​ម៉ូតូជនរងគ្រោះនៅក្រុងបាត់ដំបង។ 

សូុមជម្រាបថា​ កាលពីថ្ងៃទី៨​ និងទី៩​ ខែ តុលា​ ឆ្នាំ​២​០២៤ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលើនីតិ​វិធីពីលោក កែវ សុជាតិ  ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង​ ផងនោះ​ផែនជំនាញនគរបាល​ព្រហ្មទ័ណ្ឌ​និងនគរបាលក្រុងបាត់​ដំ​បង​ រួមស​ ហការជាមួយនគរ​បាលក្រុងប៉ោយប៉ែត​ ខេត្តបន្ទា​យមាន​ជ័យផង បានធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន​០៦នាក់​ជាបន្តបន្ទាប់ នាំមកកាន់ស្នងការដ្ឋាន​ដេីម្បីធ្វេីការ​សាកសួរ​ស្រាវជ្រាវ។ 

ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី​៦ខែតុលាឆ្នាំ២០២៤​ ក្រុមជនសង័្សយខាងលេី​ បានធ្វេីសកម្មភាពហិ-ង្សា​ កា-ប់​ យកម៉ូតូរបស់ជន​រង​គ្រោះ០១ គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាក​លេខ បាត់ដំបង 1AM-​23​71 ដែលជារបស់ជនរងគ្រោះ ឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់​រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយគេចខ្លួនបាត់​ ។

ក្រោតកេីតហេតុជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល​ ហេីយក៏ផ្តេីមស្រាវជ្រាវរហូតឈានធ្វេីការឃា-ត់ខ្លួ-នជាបន្តបន្ទាប់និងដកហូតបាន៖

១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាក​លេខ បាត់ដំបង 1AM-2371 ដែលជារបស់ជនរងគ្រោះ

២-ម៉ូតូម៉ាក ហុងដា PCXជារបស់ជនសង័្ស​យជិះធ្វេីសកម្មភាព។ 

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី​ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖