ព័ត៌មានទាន់ហេតុការណ៍៖

ច្រកតំបន់ពីរ និងច្រកទ្វារមួយ ក្នុងខេត្តបន្ទាយមានជ័យ-បាត់ដំបង ត្រូវបានបើក ឆាប់ៗ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ច្រកក្នុងតំបន់ពីរ និងច្រកទ្វារអន្តជាតិមួយ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបានបើកនៅពេលឆាប់ៗ ។ នេះបើតាមកាលើកឡើងក្នុងកិច្ចប្រជុំរវាងអភិបាលរង ខេត្តបន្ទាយមានជ័យ នឹងអភិបាលរងខេត្តស្រះកែវ(ថៃ) កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំសណ្ឋាគារឥណ្ឌូឆៃនា ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ។

នៅក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ ភាគីកម្ពុជាដឹកនាំដោយ លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ, លោកហឿង សុគន្ធអភិបាលរងខេត្តបាត់ដំបង រួមមន្ត្រីគ្រប់ស្ថាប័ន ចំណែកភាគ្គីថៃដឹកនាំដោយឯកឧត្តមថាម៉ាសាក់ រតនៈថាន់យ៉ា អភិបាលរងខេត្តស្រះកែវ និងមន្ត្រីក្រោមឱវាទ ។

កិច្ចប្រជុំស្ដីពីការប្រជុំក្រុមលេខាគណៈកម្មការព្រំដែនកម្ពុជា-ថៃ ថ្នាក់មូលដ្ឋាន រវាងខេត្តបន្ទាយមានជ័យ-ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា នឹងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ ដែលមានរបៀបវីរៈ៣ចំណុច ក្នុងនោះសម្រាប់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ(ថៃ) មាន២ចំណុច គី(១) ប្រតិបត្តតាមការចុះបញ្ជី និងការយល់ព្រមរបស់រដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង ជាមួយព្រះរាជាណាចក្រកម្ពុជា(ការពិនិត្យឡើងវិញរវាងM. O .U នៃការចុះបញ្ជីលើការចេញ ចូលរវាងប្រទេសទាំងពីរ កាលពីរថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ (២) ប្រជុំពិភាក្សាស្ដីពីការតភ្ជាប់ច្រកតំបន់សីមា លេខ៤៣ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងច្រករតំបន់ស្ទឹងបត់ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត/ច្រកទ្វារអន្តជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងឲ្យក្លាយជាច្រកទ្វារអន្តជាតិ ដើម្បីកាត់បន្ថយភាពកកស្ទះនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ។

ការប្រជុំក្រុមលេខាគណៈកម្មការព្រំដែនកម្ពុជា-ថៃ ថ្នាក់មូលដ្ឋានរវាងខេត្តបន្ទាយមានជ័យ-ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា នឹងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ ក៏ត្រូវលើកឡើងអំពីរការឆ្លងដែនខុសច្បាប់ចំពោះពលករខ្មែរ ដែលចាញ់បោកមេខ្យល់ទៅតាមច្រករបៀងមួយចំនួន នៅខាងជើង ក៏ដូចជាខាងត្បូងផ្លូវជាតិលេខ៥ រួមទាំងទំនិញគេចពន្ធមួយចំនួនផងដែរ ។

អាជ្ងាធរកម្ពុជា សូមឲ្យគាគីថៃមានការយោគយល់ដល់ពលករខ្មែរ បើមានបញ្ហាអ្វី គីសូមឲ្យភាគីថៃផ្ដល់ព័ត៌មានមកអាជ្ងាធរកម្ពុជា ដែលនៅជាប់ព្រំដែនក្នុងការរកដំណោះស្រាយ ។

ក្រៅពីភាក្សាគ្នាដើម្បីពន្លឿន ការបើកច្រកតំបន់សីមាលេខ៤៣ នៅឃុំអូរីជាន់ ស្រុកអូរជ្រៅ ឲ្យបានឆាប់ ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋទាំងពីរប្រទេសងាយឆ្លងដែន ប្រកបរបរចិញ្ចឹមជិវិត និងធ្វើពាណិជ្ជកម្មផ្សេងៗឆ្លងកាត់ច្រកតំបន់ឬច្រកទ្វារអន្តជាតិនីមួយៗ ៕ វណ្ណា

tres (2)

tres (1)

tres

tres (3)


ចែករំលែក៖