ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរនិងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់និងជាចៅសង្កាត់ព្រែកប្រា ដោយតែងតាំងលោកស្រី ជួប ស៉ីយ៉ន ជាចៅសង្កាត់ថ្មី ជំនួសលោក ងិន ធីរ៉ូ អតីតចៅសង្កាត់បានទទួលមរណៈភាពដោយជរាពាធ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីជាចៅសង្កាត់ទាំង៨ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជិតបីរយនាក់ និងមន្ត្រី ជាច្រើនរូបទៀត ។
នៅក្នុងពិធីប្រកាសផ្លាស់ប្តូរនិងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់និងជាចៅសង្កាត់ព្រែកប្រានេះដែរ លោកចេងមុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានណែនាំឲ្យលោកស្រីជួបស៉ីយ៉ុន ដែលជាចៅសង្កាត់ទើបឡើងថ្មីមានចំណុចសំខាន់ៗ ដែលត្រូវអនុវត្តនៅមានចំណុចជាច្រើនទៀតដែលត្រូវរួមគ្នាអនុវត្តនៅក្នុង មូលដ្ឋានសង្កាត់អោយយបានល្អប្រសើរថែមទៀតរួមមាន៖
ទី១-ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និង វិធានការបង្ការទប់ស្កាត់ ល្បែងស៉ីសងគ្រប់ប្រភេទ. សកម្មក្មេងទំនើង. គ្រឿងញៀន ។ល។
ទី២-ត្រូវខិតខំដោះស្រាយឲ្យបានជាអតិបរមានូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា សម្របសម្រួល ទំនាស់ពីធំអោយទៅជាតូច និងពីតូចអោទៅជាអត់មានទំនាស់ ។ រាល់សំណូមពររបស់ប្រជាពលរដ្ឋ លោកមានសំណូមពរច្រើន ដូចជា បញ្ហាផ្លូវ លូ ភ្លើងបំភ្លឺផ្លូ ត្រូវព្យាយាមឆ្លើយតបដោះស្រាយ ជាមួយពួកគាត់ហើយត្រូវឆ្លើយតាមលទ្ធភាពដែលយើងអាចដោះស្រាយបានកុំឆ្លើយឲ្យរួចខ្លួន ។ យើងត្រូវធ្វើយ៉ាងណាដោះស្រាយតាមលទ្ធភាពរបស់ថ្នាក់សង្កាត់ បើសង្កាត់មានលទ្ធភាពអាចដោះស្រាយបាន ដោះស្រាយទៅ តែប្រសិនបើបោះស្រាយមិនបានសូមបញ្ជូនសំណើទៅដោះស្រាយបន្តនៅថ្នាក់ខណ្ឌ ។
ទី៣-ត្រូវ ពិនិត្យមើល សំណង់នានានៅតាម ព្រែក ប្រឡាយ អោយឲ្យបានម៉ត់ចត់បំផុត ហើយទប់ស្កាត់អោយបាន ចំពោះសំណង់ដែលសង់ រំលោភយក ដីចំណីផ្លូវ ចំណីព្រែក ដីចំណីបឹង ។ ដោយសារតែកន្លងមកមានប្រជាពលរដ្ឋមួយចំនួនគាត់បាន ធ្វើសំណង់នៅលើ ដីប្រឡាយដីព្រែក ហើយពេលអាជ្ញាធរចុះទៅអោយរុះរើបែរជាតវ៉ាទាមទារប្រាក់សំណងគោលនយោបាយ ។ ដូច្នេះហើយសួមលោកស្រីដែលជាចៅសង្កាត់ថ្មីត្រូវទប់ស្កាត់ឲ្យបានម៉ត់ចត់បំផុតគឺ កុំឲ្យមានសំណង់សង់រំលោភលើផ្លូវសាធារណៈ លើដីចំណីព្រែកដីចំណីប្រឡាយ ជាដើម ។
ទី៤-សូមពង្រឹង យន្តការច្រកចេញចូលតែមួយអោយបានល្អប្រសើរថែមទៀត ត្រូវអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីត ជានាយករដ្ឋមន្ត្រី ត្រូវធ្វើឲ្យបានធ្វើឲ្យលឿននិងមានតម្លាភាពជូនប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ និយាយរួមត្រូមរួមគ្នាបំរើសេវ៉ារដ្ឋបាលសាធារណៈគ្រប់ផ្នែកជូនប្រជាពលរដ្ឋអោយបានល្អប្រសើថែមទៀត ៕
ដោយ៖សណ្តោស