ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖
១.ពិនិត្យពិភាក្សាសម្រេចលើសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងប្រតិទិនសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៥-២០២៧)។
២.ពិនិត្យពិភាក្សាសម្រេចលើសេចក្តីព្រាងឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ប្រចាំឆ្នាំ២០២៤។
៣.ពិនិត្យពិភាក្សាសម្រេចលើសេចក្តីព្រាងឯកសារសម្រាប់ដំណើរការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្នាក់ខេត្ត។
៤.ការពិនិត្យសម្រេចលើការស្នើសុំតែងតាំងមន្ត្រីរាជការតាមមន្ទីរ និងរដ្ឋបាលស្រុកមួយចំនួន។
៥.បញ្ហាផ្សេងៗ៕
ប្រភព ៖ រដ្ឋបាលខេត្តស្ទឹងត្រែង