ភ្នំពេញ: តុលាការសម្រេចឃុំខ្លួនជនជាតិរ៉ូម៉ានីម្នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឆ្លងដែន ប្រភេទកូកាអ៊ីនជិត៥គីឡូក្រាម ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ VARADI ADRIAN-CALIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូម៉ានី និងម្នាក់ទៀត ឈ្មោះ CHUKWUE MEKA អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។
ជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅចំណុចអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ។
សមត្ថកិច្ចបន្តថា ពួកគេបានដឹកជញ្ជូនគ្រឿងញៀនពីប្រទេសប្រេស៊ីល ចូលមកកម្ពុជា តាមជើងយន្តហោះ QR970 ៕ ចេស្តា
សូមអានបន្តទៀត ៖ បុរសម្នាក់ជិះម៉ូតូមិនបានប្រុងប្រយ័ត្នជ្រុលចង្កូតបុករថយន្តរងរបួសធ្ងន់ ស្រាល២នាក់