ភ្នំពេញ ៖ ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “សំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ” នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ លើកចំណុចសំខាន់ៗចំនួន ៣ ខ្លឹម ខ្លី ខ្លាំង ដែលមានន័យដូច ខាងក្រោម ៖
ទី១-យុវជន គឺជាគន្លឹះនៃការថែរក្សា ឬផ្ទុះនៃការបែកបាក់ ព្រោះយុវជនមានកម្លាំងមុតស្រួចហើយលឿន ។
ទី២-ត្រូវគោរពដឹងគុណដល់បុព្វការីជនរបស់ខ្លួន ពីមួយជំនាន់ ទៅមួយជំនាន់ ដែលបានខិតខំយកជីវិតធ្វើជាដើមទុន
ដើម្បីសន្តិភាព និងភាពសុខសាន្ត សម្រាប់ការអភិវឌ្ឍ របស់សង្គមជាតិ។
ទី៣-យុវជនត្រូវមានផ្នត់គំនិតវិជ្ជមាន ហើយជៀសអំពី គំនិតទាំងឡាយ ដែលមានលក្ខណៈជ្រុលនិយម ដែលបង្កឱ្យបែកបាក់សាមគ្គី និងឯកភាពជាតិ ៕
ដោយ ៖ សិលា