ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរនិងសមត្ថកិច្ចមេត្តាបង្ក្រាបទីតាំងកត់កន្ទុយលេខ៣កន្លែងក្នុងផ្សាររីករាយផង

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងតិចមានទីតាំងកត់កន្ទុយលេខចំនួន៣កន្លែងកំពុងដំណើរការយ៉ាង រលូននៅក្នុងផ្សាររីករាយ ស្ថិតក្នុងភូមិ គោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខមានរយៈពេលជាយូរខែឆ្នាំមកហើយមិនមានសមត្ថកិច្ចនិងអាជ្ញាធរចុះទៅណែនាំ ឬបង្ក្រាបនោះទេ គឺមានតែសមត្ថកិច្ចទៅយកលុយបន្ដិចបន្តួចដើម្បីក្រពះនិងសោហុ៊យសាំងប៉ុណ្ណោះ។ នេះជាសម្តីរបស់ ប្រជាពលរដ្ឋដែលពួកគាត់និយាយ កាល ពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅតាម តូបកាហ្វេ និងកន្លែងលក់ដូរតាមផ្សារ ។

ប្រជាពលរដ្ឋលើកឡើងថា មិនបាច់ទៅប្រឹងបង្ក្រាបបទល្មើសធ្វើអ្វីទេ បើទីតាំង ល្បែងនៅនឹងមុខឃើញនឹងភ្នែក យ៉ាងអនា ធិបតេយ្យពេញផ្សាររីករាយសមត្ថកិច្ចមិនបង្ក្រាបនោះ? ពីព្រោះការរក្សាទុកទីតាំង បនល្បែងមានន័យថា សមត្ថកិច្ចនិងអាជ្ញាធរដូចជាមានចេតនាចិញ្ចឹម ឬបង្កើតឲ្យមាន បទល្មើសក្នុងមូលដ្ឋានអ៊ីចឹង?

វេទិកាសាធារណៈដែលបានធ្វើឡើង កន្លងមករវាងអាជ្ញាធរសមត្ថកិច្ចជាមួយនឹងប្រជាពលរដ្ឋអាចគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើការងារតូចតាចក្នុងមូលដ្ឋានអាជ្ញាធរនិងសមត្ថកិច្ចនៅព្រងើយកន្តើយទុកឲ្យបនល្បែងរាលដាលពេញផ្សារបែបនេះ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា អ្នកកត់កន្ទុយលេខម្នាក់ៗថ្លើមធំណាស់ សម្ដីយក មេឃទ្រាប់គូទអង្គុយសុទ្ធតែពួក គេបាន បង់លុយឲ្យអាជ្ញាធរនិងសមត្ថកិច្ចអស់ហើយ។ បើអាជ្ញាធរនិងសមត្ថកិច្ចពិតជាបានទទួលនូវការសូកប៉ាន់ពីទីតាំងកន្ទុយលេខក្នុងផ្សាររីករាយនេះមែនគឺជាអំពើ ខុសច្បាប់ដែលអាជ្ញាធរខណ្ឌក្នុងនាមជា គណៈបញ្ជាការឯកភាពខណ្ឌគួរមានវិធានការធ្វើកំណែទម្រង់លុបបំបាត់បនល្បែង ដើម្បីផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋស្របទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ៕ សុខ ខេមរា

bphal (1)

bphal (3)

bphal (2)
សូមអានបន្តទៀត ៖ ក្រសួងធនធានទឹក និងឧតុនិយម ផ្សព្វផ្សាយព័ត៌មានស្តីពីឥទ្ធិពលរបស់ខ្យល់ព្យុះទី៧ ឈ្មោះ ដៀនមុ


ចែករំលែក៖