ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មូញកាយដីយកទៅលក់អាជ្ញាធរបែរជា និយាយថាជាការស្តារស្រះទឹកទៅវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រណ្តៅដីមួយកន្កែងត្រូវបានឈ្មួញដាក់ក្រឿងចក្រកាយដីយកទៅចាក់កន្កែងពុះឡូត៍លក់រាប់ឆ្នាំមកហើយយកលុយដាក់ហោប៉ៅយ៉ាងរំភើយភើយមិនឃើញមានជំនាញពាក់ព័ន្ឋចុះពិនិត្យនិង កំណត់ជីជម្រៅឡើយ។ ករណីនេះអាជ្ញាធរ ថា ជាការស្តារស្រះទឹករួមរបស់ភូមិនិងយក ថវិកាស្តារហេដ្ឋារចនាសម័ន្ធក្នុងមូលដ្ឋាន។

រណ្តៅដីដែលឈ្មួញកំពុងតែកាយយកអាចម៍ដីយកទៅលក់នេះស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា រណ្តៅដីដែលឈ្មួញកំពុងកាយយកអាចម៍ដីលក់នេះជាដីស្រះត្រពាំងរួមភូមិហើយ ការកាយនេះធ្វើឡើងតាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះឈ្មួញនៅតែជីក យកអាចម៍ដីទៅលក់ជារៀងរាល់ថ្ងៃ ។

ប្រភពបន្យទៀតថា ខាងភូមិបានចាត់តាំងមនុស្សចាំរាប់ក្បាលឡានយកលុយជាប្រចាំមិនដែលខាននោះទេ។ ចំពោះ លុយដែលបានពីការលក់អាចម៍ដីនេះគឺ ខាងភូមិជាអ្នកគ្រប់គ្រង ក្នុងនោះគេបានឃើញឈ្មួញកាយយកអាចម៍ដីអមសង ខាងផ្លូវក្នុងភូមិទៀតផង ។

លោក វ៉ន វី មេភូមិអង្គតាឡឹកបានឲ្យ ដឹងថា ករណីនេះគឺខាងភូមិមានគម្រោងស្តារត្រពាំងទឹករួមភូមិឲ្យមានជម្រៅជ្រៅ បន្តិច។ លោកមេភូមិបន្តថា កាលពីឆ្នាំទៅខាងភូមិបានស្តារម្តងហើយដោយកាលណោះមានជម្រៅរាងរាក់បន្តិច ទើបបច្ចុប្បន្ន ខាងភូមិស្នើសុំថ្នាក់លើដើម្បីជីកស្រះនេះ ឲ្យជ្រៅបន្តិចដោយអាចម៍ដីយកមកចាក់ធ្វើខ្នងទំនប់ទប់ជុំវិញ។ ចំពោះអាចម៍ដី ដែលសល់មានឈ្មួញដីគេមកទិញយកទៅចាក់ដីឡូត៍របស់គេដោយក្នុង១រថយន្តលក់បាន៤.០០០រៀល ។ លោកមេភូមិ បន្តថា ក្នុង១ថ្ងៃលក់បាន១០០រថយន្ត ប៉ុណ្ណោះហើយលុយដែលបានពីការលក់អាចម៍ដីនេះគឺយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ។

លោក ជួប វឿន មេឃុំសំបូរ បានឲ្យដឹង ថា ការជីកយកអាចម៍ដីនេះគឺខាងភូមិស្នើសុំស្តារស្រះទឹករួមភូមិ រីឯការជីកដល់ ជម្រៅណានោះលោកមិនបានដឹងឡើយ។ ចំពោះចំណូលដែលបានពីការលក់អាចម៍ដីនេះខាងភូមិជាអ្នកគ្រប់គ្រងខាងឃុំមិនបានដឹងឡើយថា ក្នុង១ថ្ងៃគេលក់ដីបានប៉ុន្មានរថយន្តឡើយ។ ខាងស្រុកយល់ព្រមហើយគ្រាន់តែលោកមិនទាន់មានពេល លទៅយកលិខិតនោះមកឲ្យភូមិ ។

ពាក់ព័ន្ធនឹងការជីកយកអាចម៍ដីលក់នេះដែរលោក សុឹម រតនៈ អភិបាលស្រុកសំរោងទងបានឲ្យដឹងតាមទូរស័ព្ទថា បញ្ហា នេះខាងស្រុកបានឃើញលិខិតស្នើសុំស្តារស្រះនេះហើយក្នុងនោះលោកក៏បានយល់ព្រមដែរ ។

ប្រជាពលរដ្ឋបានលើកឡើងថា តាមការ ពិតការស្នើសុំស្តារស្រះត្រពាំងរួមភូមិនេះគ្រាន់តែជាលេសរបស់គេប៉ុណ្ណោះគោលដៅរបស់គេគឺការលក់អាចម៍ឯណោះទេ ។ ប្រជាពលរដ្ឋមួយរួបបានបង្ហើបថា ការជីកដីលក់នេះធ្វើឡើងយូរឆ្នាំហើយដោយ លុយដែលបានពីការលក់ដីនេះអាជ្ញាធរ ភូមិ និងឃុំយកទុកចែកគ្នាដោយមិនបាន អភិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ប្រជាពលរដ្ឋលើកឡើងទៀតថា ពេលនេះការកាយដីមានជំរៅកាន់តែជ្រៅហើយមិនដឹងថា តើការស្តារនេះគេមានគម្រោងស្តារឲ្យដល់ជម្រៅណាឡើយ ខណៈដែលមើលទៅរណ្តៅនេះមានជម្រៅជិតដល់ ក្បាលប្រេតទៅហើយ ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរថ្នាក់ខេត្តសូមមានវិធានការទប់ស្កាត់ផងបើបណ្តែតបណ្តោយតទៅទៀតការជីកដីនេះមានជម្រៅកាន់តែជ្រៅទៅៗហើយថ្ងៃក្រោយអាចបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុដល់កូនចៅ ឬសត្វពាហនៈជាក់ជា មិនខាន ។ ជាងនេះទៅទៀតមជ្ឈដ្ឋានបាន សំណូមពរដល់លោកប្រធានមន្ទីររ៉ែ និងថាមពលសូមចាត់មន្ត្រីជំនាញចុះមកត្រួត ពិនិត្យនិងទប់ស្កាត់ផងព្រោះថារណ្តៅនេះលិចរថយន្តនិងគ្រឿងចក្របាត់ទៅហើយ ។

ពាក់ព័ន្ធនឹងករណីនេះដែរលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត កំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ថា លោកបានជ្រាបរឿងនេះហើយៗបានចាត់កម្លាំងជំនាញដឹកនាំដោយលោក ប៊ិន ថេត ប្រធានការិយា ល័យរ៉ែ និងថាមពលចុះទៅផ្អាកការកាយដីនេះហើយ ។

លោក ប៊ិន ថេត បានឲ្យដឹងថា ការជីកយកអាចម៍ដីក្រោមលេសស្តារស្រះទឹកនេះពេលលោកដឹកនាំកម្លាំងចុះទៅដល់គឺមិនឃើញមានគ្រឿងចក្រនៅធ្វើសកម្មភាពឡើយ ។ ក្រុមឈ្មួញបានដឹកគ្រឿងចក្ររត់គេចមុនក្រុមការងាររបស់លោកចុះទៅ ដល់។ លោកបន្តថា បើសិនថ្ងៃក្រោយក្រុមឈ្មួញនៅតែដាក់គ្រឿងចក្រមកកាយយកអាចម៍ដីទៀតខាងមន្ទីរនឹងដាក់ពាក្យបណ្តឹង ចូលតុលាការដើម្បីចាត់វិធានការតាមផ្លូវ ច្បាប់ ៕ សេនាស័ក្តិ

spure (2)

spure (1)

spure

spure (3)


ចែករំលែក៖