ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៧ តុលា ចំនួន ៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៤នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែតុលា រួមមាន ៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​២៦៧,០៩ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ២៦១,៧០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​ ៖

កម្លាំង​នគរបាល​ជាតិ​ ៣អង្គភាព

*១ / កំពត៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,០៨ក្រាម។

*២ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៥៩ក្រាម។

*៣ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៤២ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៣អង្គភាព

*១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៤,០៣ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៤៧ក្រាម។

*៣ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៤០,០ក្រាម និងKe ២៦១,៧០ក្រាម៕

ដោយ៖ តារា​


ចែករំលែក៖