ទីផ្សារទូរស័ព្ទក្នុងស្រុករបស់ថៃទំនងជាមានមានភាពប្រសើរឡើងនៅពាក់ កណ្តាលទី២នៃឆ្នាំនេះបន្ទាប់ពីមានកំណើន១ទៅ៣ភាគរយនៅពាក់កណ្តាលទី១ នេះ។
លោក Wichai Pornpratang អនុប្រធានទំនាក់ទំនងបច្ចេកវិទ្យានិងទូរស័ព្ទរបស់ក្រុម ហ៊ុន Samsungនៅថៃបានមានប្រសាសន៍ ថា ភាពប្រសើរឡើងនេះត្រូវបានជំរុញ ដោយការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុង ចំណោមក្រុមហ៊ុនផលិតទូរស័ព្ទអន្តរជាតិ និងការផ្តល់សេវាកម្មប្រតិបត្តិការ 4G។
ទូរស័ព្ទទាំងនេះបានកើនឡើងក្នុងកម្រិត ដែលមិនធ្លាប់មានកាលពីពេលមុនក្នុង អំឡុងសេដ្ឋកិច្ចធ្លាក់ចុះ។ ទូរស័ព្ទទាំងនោះនៅតែមានសារសំខាន់សម្រាប់ប្រជាជនថៃដែលបានចំណាយ៤ម៉ោងក្នុងមួយថ្ងៃទៅលើទូរស័ព្ទនេះ។
លោក Wichai បានបន្តទៀតថា យើងបានមើលឃើញពីសញ្ញាវិជ្ជមានដោយសារតែសេដ្ឋកិច្ចមានភាពប្រសើរឡើង ហើយ អំណាចនៃការទិញរបស់អតិថិជនក៏នឹងកើនឡើងនៅពាក់កណ្តាលទី២នៃឆ្នាំនេះដែរ។
ការលក់ទូរស័ព្ទសម្រាប់ឆ្នាំនេះនឹងកើនឡើងតែ៥ភាគរយប៉ុណ្ណោះដោយក្នុងនោះមានទូរស័ព្ទស្មាតហ្វូនដែលភ្ជាប់សេវាកម្ម 4G យ៉ាងតិចណាស់ក៏៦០ភាគរយដែរ។
កាលពីម្សិលមិញក្រុមហ៊ុននេះបានដាក់ចេញនូវទូរស័ព្ទប្រភេទ Galaxy Note 7 ដើម្បីពង្រឹងភាពជាអ្នកដឹកនាំនៅក្នុងទីផ្សារទូរស័ព្ទក្នុងប្រទេសថៃ ។
ការលក់របស់ក្រុមហ៊ុននេះនៅក្នុងប្រទេសថៃបានឈានដល់ការព្យាកររបស់ខ្លួននៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ ដោយសារតែប្រជាប្រិយភាពនៃទូរស័ព្ទ Galaxy S7 ស៊េរី J និងសេ៊រី A ថែមទៀត ផង។ នៅពាក់កណ្តាលទី២នៃឆ្នាំនេះទូរ ស័ព្ទ Galaxy Note 7 ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកប្រើប្រាស់បន្ថែមទៀត។
លោកបានបន្តទៀតថា «ការបញ្ជាទិញទុកជាមុនចំពោះទូរស័ព្ទ Galaxy Note 7 របស់យើងនៅក្នុងប្រទេសថៃគឺខ្ពស់ជាង Galaxy s7 ពី៣០ទៅ៤០ភាគរយ ខណៈដែលនៅប្រទេសកូរ៉េខាងត្បូងទូរស័ព្ទនេះបានកើនឡើងទ្វេដង»។
លោកបានបន្តទៀតថា ការនាំចេញទូរស័ព្ទដំបូងនេះមានប្រហែលជា១៥ទៅ២០ ភាគរយនៃការនាំចេញទូរស័ព្ទទាំងអស់ ហើយរកចំណូលបានប្រហែលជា៤០ទៅ៥០ភាគរយនៅក្នុងប្រទេសថៃ៕ រ័ត្ន