ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៤ បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- នៅបណ្តាប្រទេសលើពិភពលោកមានគ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀង = មិនមែនមានតែនៅកម្ពុជាទេ កុំរអ៊ូអីនៅកម្ពុជាមានជំនន់ទឹកភ្លៀងមួយដងមួយកាលប៉ុណ្ណោះ?

២- នៅកម្ពុជាមិនដែលមានជំនន់បាក់ដីភ្នំគ្របលើភូមិដ្ឋានប្រជាជនទេ = នៅប្រទេសគេមានញឹកញាប់?

៣- ការចង់បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសអាចបង្កើតបាន = តែមិនមានប្រទេសណាទទួលស្គាល់ទេ ព្រោះវាខុសច្បាប់?

៤ – រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជា = ឯ រដ្ឋាភិបាលបង្កើតដោយក្រុមឧទ្ទាមក្រៅច្បាប់កើតឡើងដោយការបង្កើតដោយខ្លួនឯង អត់មានប្រទេសណាទទួលស្គាល់ទេ។

៥- រដ្ឋាភិបាលដែលក្រុមឧទ្ទាមបង្កើតមកគឺជាជោគជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ = តែជាជោគជ័យនៅក្នុងអារម្មណ៍របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដូចជោគជ័យមិនបានចូលស្រុកកន្លងទៅដែរ?

៦- ការបង្កើតអង្គការចាត់នេះអង្គការចាត់តាំងនោះវាជាវប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ = មិនដែលទទួលជោគជ័យទេ បង្កើតរួចហើយគ្មានសកម្មភាពឬបោះបង់ចោលទៅច្រើនដងហើយ?

៧- ឱកាសនេះល្អសម្រាប់ប្រជាជនកម្ពុជា = ឯក្រុមឧទ្ទាមក្រៅច្បាប់មិនជាល្អទេ?

៨- ថ្ងៃ២៣ខែតុលាឆ្នាំ៩១ កម្ពុជាមិនបានចប់សង្គ្រាមទេ សង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ទាំងស្រុងដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន = អ៊ុនតាក់ត្រឡប់ទៅវិញនាចុងឆ្នាំ១៩៩៣។

៩- ក្រោយអ៊ុនតាក់ត្រឡប់ទៅវិញ = សង្គ្រាមនៅបន្តមាននៅកម្ពុជានៅឡើយ?

១០- បើកុំបានទាហ៊ានវៀតណាមចូលមកកម្ពុជា = ខ្មែរមួយចំនួនបានមកដល់ប្រទេសសេរីមួយចំនួន ៕

ដោយ ៖ សិលា


ចែករំលែក៖