ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងរ៉ឺម៉កក្រុមហ៊ុនកាល់តិច របូតកង់ទៅបុកអ្នកអង្គុយហូបអាហារពេលព្រឹករងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈអង្គុយហូបអាហារពេលព្រឹកសុខៗ ស្រាប់តែកង់រថយន្តសណ្តោងរ៉ឺម៉កក្រុមហ៊ុនកាល់តិចរបូតទៅបុកពេញទំហឹង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវតិរវិថីសម្តេចហ៊ុនសែន ក្រុមទី៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា រថយន្ថ Nissan Diesel ក្បាលពណ៌ស សណ្តោងរ៉ឺម៉ក់ ស្លាកលេខ ភ្នំពេញ 3A 2344 របស់ក្រុមហ៊ុនCALTEX បើកដោយ ឈ្មោះ រិន រិទ្ធីភេទប្រុស អាយុ50ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងស្អុយទី1 ឃុំអណ្តូងថ្មព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងលើ រថយន្ថបានរបូតកង់ រ៉ឺម៉ក់ខាងឆ្វេង ទៅបុកមនុស្ស ដែលកំពុងអង្គុយហូបអាហារពេលព្រឹកបណ្តាឲ្យរងរបួសធ្ងន់ ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ទន់ ស្រស់ ភេទស្រី អាយុ42ឆ្មាំ មុខរបរមេផ្ទះ រស់នៅក្រុមទី4 ភូមិ1 ឃុំអូរត្រេះ បានរងរបួសជើងទាំង2 ហើយត្រូវបញ្ជូនទៅពេទ្យដើម្បីព្យាបាល ៕

IMG_2204

IMG_2202

IMG_2201

IMG_2200


ចែករំលែក៖