ព័ត៌មានទាន់ហេតុការណ៍៖

ថៃនៅតែមិនទាន់រកឃើញអ្នកនៅពីក្រោយការវាយប្រហារគ្រាប់បែកបើទោះជាចាប់ឃុំខ្លួនជនសង្ស័យជាច្រើននាក់ក្តី

ចែករំលែក៖

តាំងពីការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពីថ្ងៃទី១១ និងថ្ងៃទី ១២ ខែសីហា ក្នុងតំបន់ទេសចរណ៍ក្នុង ប្រទេសរហូតមកទល់ពេលនេះមិនទាន់រកឃើញអ្នកដែលនៅពីក្រោយខ្នងនៅឡើយ បើទោះប៉ូលិសចាប់បានជនសង្ស័យ១៥ នាក់ក៏ដោយ។ នៅពេលនេះប៉ូលិសមិន ទាន់ប្រកាសអត្តសញ្ញាណជនសង្ស័យឃុំខ្លួនទាំង១៥នាក់នោះហើយក៏មិនទាន់មានក្រុមណាមួយចេញសារភាពថាជាស្នាដៃ របស់ខ្លួនដែរ។

ពេលដំបូងប៉ូលិសបានចាប់ខ្លួនជន សង្ស័យចំនួន១៧នាក់ តែបានសម្រេចដោះ លែងចំនួន២នាក់វិញ នេះជាការប្រកាស របស់អ្នកតំណាងរបបសឹកលោកវរសេនីយ៍ ឯក ប៊ូរិន តុងប្រាប៉ៃ នាថ្ងៃព្រហស្បតិ៍ ទី ១៨ ខែសីហា។ ក៏ប៉ុន្តែអ្នកតំណាងរបប សឹករូបនេះមិនបានបញ្ជាក់ទេថា តើជន សង្ស័យឃុំខ្លួនទាំង១៥នាក់នោះត្រូវបានចោទប្រកាន់ពីបទអ្វីខ្លះមានអត្តសញ្ញាណយ៉ាងម៉េច និងត្រូវឃុំខ្លួនក្នុងរយៈពេល ប៉ុន្មានថ្ងៃដែរ។ នៅក្នុងប្រទេសថៃកងទ័ពមានសិទ្ធិឃុំខ្លួនជនសង្ស័យរហូតដល់៧ ថ្ងៃដើម្បីសួរចម្លើយមុននឹងប្រគល់ទៅឲ្យ ប៉ូលិសចោទសួរជាបន្តទៀត។ ជនសង្ស័យ ទាំង១៥រូបនឹងត្រូវកងទ័ពបញ្ជូនទៅឲ្យ ប៉ូលិសនៅថ្ងៃសុក្រ ទី១៩ ខែសីហា។ សូម រំលឹកថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែ សីហាកន្លងទៅមានគ្រាប់បែកច្នៃចំនួន ១១គ្រាប់ត្រូវបានជនមិនស្គាល់មុខបំផ្ទុះនៅតំបន់មួយចំនួនស្ថិតប៉ែកខាងត្បូង ពិសេសតំបន់ទេសចរណ៍មាត់សមុទ្រ ចំនួនពីរដែលបណ្តាលឲ្យមានមនុស្ស ស្លាប់ចំនួន៤នាក់ និងរបួសជាច្រើននាក់ ក្នុងនោះមានអ្នកទេសចរបរទេសចំនួន ១០នាក់។

រហូតមកទល់ពេលនេះមិនទាន់មាន ព័ត៌មានស្តីការស៊ើបអង្កេត ហើយក៏នៅមិនទាន់មានជនឬចលនាណាមួយចេញមុខសារភាពជាស្នាដៃរបស់ខ្លួនដែរ។ ចំណែកប៉ូលិសបានបដិសេធមិនទម្លាក់ការសង្ស័យ លើជនឬក្រុមណាមួយទេ។ តែរបបសឹកបានផ្តោតលើវិច្ឆេទកម្មក្នុងស្រុករៀបចំ ដោយក្រុមប្រឆាំងជាជាងដោយក្រុមភេរវ ជនបរទេស។ នៅក្នុងន័យនេះក្រុមអ្នកឯកទេសបានលើកឡើងថា អាចជាស្នាដៃរបស់ ពួកប្រឆាំងដែលគេស្គាល់ជាពួកអាវក្រហម ដើម្បីសងសឹកឬមួយជាស្នាដៃរបស់ក្រុម ឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែក ខាងត្បូង។

យ៉ាងណាក៏ដោយគណបក្សប្រឆាំង តាមរយៈលោកស្រីអតីតនាយករដ្ឋមន្រ្តីថៃយីងឡាក់ បានចេញមុខទាត់ចោលការ ទទួលខុសត្រូវគ្រប់យ៉ាងនៅក្នុងអំពើភេរវកម្មនោះ៕ ម៉ែវ សាធី

ទីសក្ការបូជា​ក្នុងប្រទេសថៃ ដែលត្រូវវាយប្រហារ​នាពេលកន្លងមក

ទីសក្ការបូជា​ក្នុងប្រទេសថៃ ដែលត្រូវវាយប្រហារ​នាពេលកន្លងមក


ចែករំលែក៖