ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់បានរអិលជើងលើផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្ដាយកំពុងជាប់រវល់លាងចាន ឆ្នាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចស្ទឹងរធ+ផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ឋ។
ស្រ្តីជាម្ដាយកុមារារងគ្រោះឈ្មោះ ភួង គន្ធា អាយុ ៣០ឆ្នាំ រស់នៅកន្លែងកើតហេតុ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងរួចសន្លប់ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗនោះថាគាត់មានកូន ប្រុសចំនួន៤នាក់ កូនច្បងអាយុ៧ឆ្នាំ និងតូចអាយុ២ខែ ក្នុងបន្ទុកគ្រួសារ ហើយកូនប្រុសរងគ្រោះឈ្មោះ ឈិន វណ្ណាស័ក្រ្តិ អាយុ៤ឆ្នាំ ជាកូនទី៣ ក្នុងចំណោមកូនទាំងអស់៤នាក់ប្រុសទាំងអស់ ។
ស្រ្តីជាម្ដាយកុមារារងគ្រោះបន្តថា មូលហេតុ ដែលកូនប្រុសទី៣របស់គាត់ធ្លាក់ចូលទឹកលង់ស្លាប់ខាងលើនេះ ខណៈគាត់រវល់ដុះលាងចានឆ្នាំងផ្នែកខាងមុខផ្ទះ ចំណែកកូនៗទាំងអស់បាននាំគ្នាលេងក្នុងផ្ទះមិនដឹងជាយ៉ាងម៉ិច ស្រាប់តែកូនច្បងហៅថា អាស័ក្រ្តិ ធ្លាក់ទឹក ភ្លាមនោះក៏បានស្រែកហៅឲ្យអ្នកក្បែរខាងជួយរាវរក ក៏ប្រទះឃើញនៅបាតដីឯណ្ណោះ បានដាច់ខ្យល់ស្លាប់បាត់យ៉ាងអាណោចអាធ័ម ។
សាកសពកុមារារងគ្រោះ ក្រោយពីសមត្ថកិច្ចមូលដ្ឋានពិនិត្យរួចរាល់ហើយនោះ បានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី ហើយបានយកទៅតំកល់ធ្វើបុណ្យនៅផ្ទះយាយតាស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ស្រ្តីជាម្ដាយកុមារារងគ្រោះសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយឧបត្ថមដល់គ្រួសាររបស់ពួកគាត់ផង ខណៈគ្រួសារគាត់ កំពុងជួបឧបសគ្គទីទ័លក្រលំបាកណាស់ រំពឹងលើប្តីម្នាក់ឯងគត់ នេសាទជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្ទើរតែរកលុយមួយកាក់ មួយសេននៅលើផ្ទះថែ បណ្ដែតទឹកនេះគ្មាននោះផង ហើយការចាត់ចែងធ្វើបុណ្យឲ្យកូននេះ បានសាច់ញាតិជួយជ្រោមជ្រែងនោះទេ ៕ ប៉ឹម ពិន