ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់លង់ទឹកស្លាប់សង្ស័យស្រវឹងស្រាដើរទៅមុជទឹករអិលជើងធ្លាក់ចូលទឹកអូរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់បានលង់ទឹកអូរស្លាប់ លិចបាត់ជាច្រើនម៉ោង ទើបអ្នកភូមិ និងសាច់ញាតិចុះរាវស្រង់ចេញពីក្នុងទឹកស្រះ ខណៈដែលស្រ្តីរូបនោះចុះទៅមុជទឹកទឹកអូរ ក្បែផ្ទះ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង11ព្រឹក ថ្ងៃទី19 ខែសីហា ឆ្នាំ2016 នៅចំណុចអូរមួយកន្លែង ស្ថិតនៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ សាកសពត្រូវបានបានរាវរកឃើញរហូតដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឃុំប្ញស្សីក្រោកប្រាប់ឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ លឹម ចាយ អាយុ55ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

បើតាមប្រភព័ត៌មានពីសមត្ថកិច្ចដដែលប្រាប់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចទទួលដំណឹងថា មានករណីស្រ្តីម្នាក់លង់ទឹកស្លាប់នៅចំណុចខាងលើ សមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព ។

សមត្ថកិច្ចពិនិត្យតាមជំនាញឃើញថា សពស្រ្តីរូបនោះមិនមានស្លាកស្នាមអ្វីគួរសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ពិតជាស្លាប់ដោយលង់ទឹក ។

សមត្ថកិច្ចសាកសួរអ្នកជិតខាង និងសាច់ញាត់ឱ្យដឹងថា ស្រ្តីរងគ្រោះតែងតែផឹកស្រា ស្រវឹងជាប្រចាំ ហើយនៅថ្ងៃកើតហេតុគាត់បានស្រវឹងស្រាផងនោះទៀត ។ ទន្ទឹមនោះ សមត្ថកិច្ចសន្និដ្ឋានថា ស្រ្តីរងគ្រោះទំនងជាស្រវឹងស្រា ហើយចុះកន្លែងកំពង់ទឹក ដែលមានឈើក្តារទ្រដើម្បីមុជទឹក ហើយរអិលជើង ក៏ធ្លាក់ចូលទឹកអូរលង់ស្លាប់តែម្តង ។

សាកសពស្រ្តីខាងលើ ក្រោយពីសមត្ថកិច្ចពិនិត្យរួចហើយ ក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វលបុណ្យតាមប្រពៃណី ៕ សំ វិច្ឆកា

aes (1)

aes


ចែករំលែក៖