ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្មេងទំនើង៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ជិះគោយន្តប្រើដាវសាំម៉ូរ៉ៃ ស្នាប់ដៃ កូនពូថៅដៃ និងដំបងដែកវាយកាប់យុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង៤នាក់ក្នុងចំណោមបក្ខពួក៦នាក់រងការចាប់ឃាត់ខ្លួនពីនគរបាលស្រុកថ្មពួក ក្រោយពីក្រុមក្មេងទំនើងជិះគោយន្ត១គ្រឿងទៅធ្វើសកម្មភាព ប្រើប្រាស់ដោយដាវសាំម៉ូរ៉ៃ ស្នាប់ដៃ កូនពូថៅដៃ និងដំបងដែក ទៅវាយកាប់ចាក់យុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ គ្មានមូលហេតុ។ហេតុកាតណ៍បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ចំណុច សាលាបឋមសិក្សាភូមិតាយឹងព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ ១,យ៉េង រ៉ៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ២,រឹម វ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ ៣,សិទ្ធ សុខូត ភេទប្រុសអាយុ២១ឆ្នាំ ៤,សិទ្ធ សុខួន ភេទប្រុសអាយុ ២៣ឆ្នាំ ជនសង្ស័យទាំង៤នាក់ពួកគេរស់នៅក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ។ចំណែកជនរងគ្រោះមានឈ្មោះ តឿយ សៀ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយក្រុមជនសង្ស័យនោះដែរ។

បើតាមប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួកប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជនបង្កបានជិះគោយន្ត១គ្រឿងមានអាវុធគ្រប់ដៃក្នុងចេតនាទៅវាយកាប់ចាក់ជាមួយគូទំនាស់។បន្ទាប់មកពួកគេក៏ធ្វើដំណើរជួបនិងជនរងគ្រោះនៅចំណុចកើតហេតុខាងលើជនរងគ្រោះកំពុងអង្គុយលើម៉ូតូចាំមិត្តភក្តិបត់ជើង។ក្រុមជនបង្កឃើញជនរងគ្រោះក៏នាំគ្នា ស្ទុះចេញពីលើគយន្តវាយកាប់ចាក់ទៅលើជនរងគ្រោះបណ្តាលឱ្យរងបួសយ៉ាងធ្ងន់។ក្រោយពីបង្កហេតុភ្លាមពួកគេក៏បើកគយន្តគេចខ្លួនបាត់។ក្រោយមកអ្នកភូមិនិងមិត្តភក្តិជនរងគ្រោះ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យហើយបានប្តឹងទៅនគរបាលប៉ុស្ថិ៍ដើម្បីតាមចាប់ក្រុមជនបង្ក។សមត្ថកិច្ចក៏ចេញពួនស្ទាក់តាមផ្លូវហើយឃើញក្រុមបង្កនាំគ្នាជិះគោយន្តបំណងទៅធ្វើសកម្មភាពបង្កជម្លោះជាមួយអ្នកផ្សេងទៀត។សមត្ថកិច្ចឃើញពួកគេក៏ដេញចាប់ក្រុមបង្កបាន៤នាក់ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ សមត្ថកិច្ចដកហូតបានវត្ថុតាងដំបងដែកនិងដាវសាំម៉ូរ៉ៃមួយចំនួន។ជនសង្ស័យដៃដល់ត្រូវបានកសាងសំណុំរឿងដើម្បីយកទៅអនុវត្តច្បាប់ជាប់ចោទពីបទហិង្សាដោយចេតនា ដោយឡែកបក្ស២នាក់ទៀតរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវ ជ្រាវស្វែងរកចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់បន្ថែមទៀត ៕ សំ វិច្ឆិកា

IMG_9595


ចែករំលែក៖