ហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅទ្វារចូលទៅកាន់ពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែងស្ថិតនៅភាគខាងត្បូងទីក្រុង Gaziantep បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៣០នាក់ និង៩៤នាក់ទៀតរងរបួស ។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីនៅក្នុងតំបន់ ថ្លែងប្រាប់ប្រភពប៊ីប៊ីស៊ីផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ។
រដ្ឋាភិបាលទួរគីបានបញ្ជាក់ថា នេះជាការវាយប្រហារភេរវកម្ម និងទទួលស្គាល់ថា ជនវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់ជាអ្នកបង្កឡើង ។ ទីក្រុង Gaziantep មានចម្ងាយ៦៤គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសស៊ីរី ។
ឧបនាយករដ្ឋមន្ត្រីទួរគី លោក Mehmet Simsek បានហៅការវាយប្រហារនេះថា ជាទង្វើដ៏កំសាក និងថា ទឹកព្រះទ័យព្រះជាម្ចាស់ នឹងមិនប្រោសឡើយ ។
ការវាយប្រហារនេះបានកើតឡើងនៅផ្នែកមួយនៃរដ្ឋធានីដែលមាននិស្សិតជាច្រើនរូបស្នាក់នៅ ។
ការផ្ទុះអាវុធបានកើតមានរប៉េះរប៉ោះនៅទីតាំងផ្សេងទៀត បន្ទាប់ពីការវាយប្រហារនៅពិធីអាពាហ៍ពិពាហ៍នេះ ។
មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារខាងលើនេះនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលទួរគីជឿជាក់ថា ជាទង្វើរបស់ក្រុមរដ្ឋអិស្លាម IS ដែលបាននិងកំពុងធ្វើសកម្មភាពនៅតាមព្រំប្រទល់រដ្ឋធានី Gaziantep ៕