ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ បញ្ចុះបឋមសីលាសាងសង់ អាគារសិក្សាកម្រិតបឋមផ្នែកឥស្លាម១ខ្នងកម្ពស់៤ជាន់ស្មើ៨បន្ទប់អស់ថវិកា២០មឺុនដុល្លារ

ចែករំលែក៖

 

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិ បតីភាព ក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សាលាអាន់នៀតម៉ះ អាល់ឥស្លាមីយ៉ះ កំរិតបឋមសិក្សា ០១ខ្នងនៅភូមិ៤ សង្កាត់ ច្រាំងចំេរៈ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ សីហា ឆ្នាំ២០១៦ ។

សាលារៀននេះ មានទទឹង ៨,៥ ម៉ែត្រ បណ្តោយ ២៤ ម៉ែត្រ កំពស់ ០៤ជាន់ ដោយសង់ពីបេតុងអាមេ ប្រក់ក្បឿង មាន ០៨ បន្ទប់ មានសាលប្រជុំ គ្រោងចំណាយថវិកា ប្រមាណ ២០០០០០ ដុល្លារ ដែលជា អំណោយរបស់សប្បុរសជនជា ពាណិជ្ជករ នៃរដ្ឋគុយវ៉ែត តាមរយៈសមាគមសម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែត សហការជាមួសមាគមសម្របសម្រួលនិងអភិវឌ្ឍន៍សង្គម ផ្តល់ជូនគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលគម្រោងនេះនឹងបញ្ជប់គម្រោងរយះពេល ០៧ ខែ។

លោកយូសុះ អៀរ៉សាត នាយក សាលា បានបញ្ជាក់ថា៖ អាគាសិក្សានេះ គឺជាគ្រឹះស្ថានកម្រិតបឋមរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែល មានសាខា៣០កន្លែងផ្សេងទៀត ទូទាំង២៤រាជធានីខេត្ត ដែល បង្រៀនទៅតាមកម្រិតអប់រំស្តង់ ដារបស់ប្រទេសម៉ាឡេស៊ី ពីកម្រិត បឋមដល់មធ្យម ហើយជារៀង រាល់ឆ្នាំ មានសិស្សប្រមាណ១២០ ទៅ ១៥០នាក់ដែលប្រលងចេញ និងបន្តទៅសិក្សានៅប្រទេសម៉ាឡេស៊ី ក៏ដូចជាបណ្តាប្រទេសអារ៉ាប់។

តាមការបញ្ជាក់ឲ្យដឹងពី លោក មូហាំម៉ាត អះម៉ាត់សុលតង់ តំណាងម្ចាស់ជំនួយថា៖ ម្ចាស់ជំនួយនៃវង្សត្រកូល Al Sayir គឺជាដៃគូមនុស្សធម៍ឯកជនរបស់អង្គការ យើងខ្ញំ ដែលគ្រួសារពាណិជ្ជករមួយនេះ តែងតែបានសហការចូលរួមរាល់សកម្មភាពមនុស្សធម៍លើគ្រប់វិស័យ។ លោកបន្តថា៖ រហូតមកដល់ពេលេនះ គ្រួសារមួយនេះបានចំណាយថវិការក្រុមហ៊ុនរបស់ខ្លួន បរិច្ចាកក្នុងវិស័យមនុស្សធម៍នៅកម្ពុជាមិនតិចជាង៤លានដុល្លារ អាមេរិក។ លោកបានកោតសរសើរពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និង គ្រប់វិស័យមានការរីកចំរើន ទាំងវិស័យអណាចក្រ និងសាសនាចក្រ។

លោក អូស្មាន ហាស្សាន់បានកោតសរសើរដល់ សមាគម សម្របសម្រួលនិងអភិវឌ្ឍន៍សង្គម ដែលបានសហការជាមួយនឹងអង្គការ និងសប្បុរសជនក្រៅស្រុក ហើយតែងតែនាំមកនូវជំនួយមនុស្សធម៍ផ្សេងៗគ្រប់វិស័យមកចូលរួមអភិវឌ្ឍន៍នៅកម្ពុជា។ ជាក់ស្តែងមកដល់ ពេលនេះ តាមរបាយការណ៍អង្គការសម្របសម្រួលសង្គមរបស់រដ្ឋគុយ វ៉ែត និង សមាគមពិភពលោកនៃក្តីមេត្តា បានកសាងភូមិគំរូជូនប្រជា ជនក្រីក្រ ចំនួន៤រួចមកហើយ ដែលមាន១៩៣ខ្នងផ្ទះ និងកំពុងបន្តសាងសង់ភូមិគំរូមួយទៀត នៅស្រុកខ្សចកណ្តាល ខេត្តកណ្តាល ដែលមានផ្ទះចំនួន១៣០ខ្នង ក្នុងនោះក៏បានសាងសង់ផ្ទះតាមសហគមន៍ ប្រជាពលរដ្ឋទីទ័លក្រចំនួន ២៥០ខ្នង និងមានជំនួយផ្សេងៗទៀត ដូចជាការសង់សាលារៀន បន្ទីរពេទ្យ កម្មវិធីព្យាបាល អនាម័យ អាហាររូបករណ៍និស្សិតក្នុងប្រទេស ផ្តល់កន្លែងស្នាក់នៅជូននិស្សិត សាង សង់វិហារឥស្លាម ៕ សំរិត

 

image6 image10 image9 image8 image7 image5 image4 image1 image2 image11 image3


ចែករំលែក៖