ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមញៀនល្បែងបញ្ជាល់មាន់ឃាត់ខ្លួន៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់ មាន់ចំនួន៩នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ក្រាប កាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយ ដកហូតបានម៉ូតូមួយគ្រឿង មាន់ជល់មួយ ក្បាល និងសម្ភារមួយចំនួនទៀត ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា កម្លាំងតាមបណ្តា ប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញបានចុះប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់លួចលាក់ល្មើសច្បាប់បង្កភាពអនាធិបតេយ្យបង្កអសន្តិសុខក្នុងមូលដ្ឋានមួយកន្លែង ហើយបាន ឃាត់ក្រុមអ្នកញៀនល្បែងស៊ីសងបាន ៩នាក់ មាន់ជល់១ក្បាល ជញ្ជីងថ្លឹងមាន់១ និងសម្ភារមួយចំនួនទៀត ។ការបើកប្រតិបត្តិការខាងលើនេះដោយសារតែសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្បែរ កន្លែងកើតហេតុថាមានល្បែងស៊ីសងបញ្ជល់មាន់ទើបកម្លាំងចម្រុះចុះបង្ក្រាបតែម្តង ។

តាមមន្ត្រីនគរបាលដែលចុះបង្ក្រាប ល្បែងបញ្ជល់មាន់នេះឲ្យដឹងថា កន្លងមក បន្ទាប់ប្រជាពលរដ្ឋថារាយការណ៍ជាញឹក ញាប់ថានៅទីតាំងខាងលើមានបើកល្បែងសុីសងខុសច្បាប់ដូចជាបញ្ជល់មាន់ បាញ់ អាប៉ោង បៀ ហើយសមត្ថកិច្ច ចុះទៅចាប់ មិនដែលបានទេ ទើបតែលើកនេះមានការកែសម្រួលសមាសភាពថ្មីចុះទៅកន្លែង ដដែលទើបចាប់ខ្លួន អ្នកញៀនល្បែងបាន ៩នាក់តែម្តង ។

ក្រោយពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងបញ្ជល់មាន់ទាំង៩នាក់រួមនឹងភស្តុ តាង រួចមកអ្នកទាំងនោះត្រូវបាននាំយកទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិង កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ

 

4 (2)
សូមអានបន្តទៀត ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម១០នាក់គ្មានច្បាប់


ចែករំលែក៖