ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមទប់ស្កាត់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហោះលើកផេកផ្លូវការ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ 

ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ដែលឈានទៅដល់ការពិន័យ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ការចូលរួមគោរពច្បាប់ ដោយប្រើប្រាស់យានយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖