ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យងងុយដេកជិះម៉ូតូឡេីងខឿនពុះចែកទ្រូងផ្លូវរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យងងុយដេកខណៈកំពុងជិះម៉ូតូក៏ជ្រុលឡេីងខឿនពុះចែកផ្លូវបណ្តាលឱ្យដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ភ្លឺ​ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ប្រាក់ សុភាព ភេទប្រុស អាយុ ៣៤ឆ្នាំ សន្លប់បាត់បង់ស្មារតី រងរបួសផ្ទៃមុខ និងក្បាលជង្គង់។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចដោយសង្ស័យងងុយដេកស្រាប់តែរេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវដួលបោកក្បាលរងរបួសធ្ងន់​ ។ 

បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖