ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ពេលម្ចាស់ទៅធ្វើការនៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅពេលដែលម្ចាស់ទៅធ្វើការនៅប្រទេសថៃ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

លោក ស៊ី ឌី អធិការនគបាលស្រុកមង្គលបូរីបានប្រាប់ថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះអស់ទាំងស្រុងមានឈ្មោះ ប៉ុន រើន ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធ ឈ្មោះ រិន ហួន អាយុ៤៣ឆ្នាំ មានកូន៥នាក់ ស្រី២នាក់ រស់នៅភូមិកើតហេតុខាងលើ ។

លោកបានបន្តថា នៅពេលដែលអគ្គិភ័យឆេះផ្ទះ១ខ្នងទាំងស្រុង គឺម្ចាស់ផ្ទះបានទៅរកការងារនៅប្រទេសថៃ ដោយកូនប្រុស ស្រី បានទៅរៀន ហើយផ្ញើផ្ទះឲ្យអ្នកជិតខាងជួយមើលថែ ហើយបានឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះអស់ទាំងស្រុង តែត្រូវបានអ្នកជិតខាងជួយពន្លត់មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នលជិតខាង ។

លោក ស៊ី ឌី បានបន្តថា ករណីអគ្គិភ័យនេះ បានឆាបឆេះទាំងស្រុងអស់ផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានប្រវែង៧ម៉ែត្រគុណ៧ម៉ែត្រ ទ្រព្យសម្បត្តិទាំងស្រុង ៕ វណ្ណា

 

vres (1) vres vres (2)
សូមអានបន្ត ៖ វ៉ូងគោព្រៃកំពុងនាំគ្នាឆ្លងទឹកស្ទឹង!!


ចែករំលែក៖