អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២៧ខែវិច្ឆិកា លោកលី ឈាង នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកSchoof នាយករដ្ឋមន្រ្តីហូឡង់។
គេហទំព័រ «CCFR China state-controlled media » លោកលីឈាងបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងហូឡង់ទទួលការអភិវឌ្ឍយ៉ាងរឹងមាំនិងឆាប់រហ័ស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » ភាគីចិនរីករាយរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលហូឡង់អាណត្តិថ្មី ដើម្បីរួមគ្នាគាំពារឱ្យបានល្អនូវនិន្នាការដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងហូឡង់។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកSchoofបានថ្លែងថា ប្រទេសចិនបានដើរតួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងកិច្ចការពិភពលោក ទំនាក់ទំនងរវាងហូឡង់និងចិនមានសារសំខាន់ណាស់ចំពោះហូឡង់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានសន្ទុះយ៉ាងខ្លាំង។ ភាគីហូឡង់មានឆន្ទៈក្លាយជាច្រកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប រំពឹងថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងហូឡង់និងចិនទទួលការអភិវឌ្ឍ៕
ដោយ ៖ សិលា