ខេត្តបាត់ដំបង៖ ដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៨ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានរៀបចំបញ្ជូនជនសង័្សយ៥នាក់មក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងមូលដ្ឋាន។
ចំណាត់ការនេះធ្វើឡើង តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោយពីជនសង័្សយខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB-3915 ០១គ្រឿង របស់ជនរងគ្រោះ ឈ្មោះ ហ៊ូ ក្រិត ភេទប្រុសអាយុ ៦១ឆ្នាំរស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខណៈជនរងគ្រោះទុកម៉ូតូនេះនៅទីវាលមួយកន្លែងក្នុងមូលដ្ឋាន។
កិច្ចប្រតិបត្តិការស្រាវជ្រាវដោយមាននគរបាលស្រុកថ្មគោល នគរបាលស្រុកបាណន់ នគរបាលការិយាល័យជំនាញព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន រួមជាមួយសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងទើបកិច្ចការនេះសម្រេចបានក្នុងនោះជនសង័្សយចំនួន០៥នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុផល ជីវ័ន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល។
២-ឈ្មោះ សែ រក្សា ភេទប្រុស រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់។
៣-ឈ្មោះ វ៉ិត យ៉ុង (ហៅញ៉ុញ) ភេទប្រុស រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់។
៤-ឈ្មោះ ញ៉ ចាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុង-ខេត្តបាត់ដំបង។
៥-ឈ្មោះ ខ្វាន់ រុក្ខា ភេទប្រុស អាយុ –ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង។
-*វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២ ០២៤ ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ០១គ្រឿង
-ម៉ូតូម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០ ១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB-3915 ០១គ្រឿង
-ផ្លាកលេខម៉ូតូ ០១សន្លឹក បាត់ដំបង 1AU-9301 ។
ចំពោះវត្ថុតាងម៉ូតូដែលជារបស់ជនរងគ្រោះបានធ្វើការប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយនិងវត្ថុតាង ពាក់ព័ន្ធផ្សេងទៀតបានបញ្ជូនមកអនុវត្តតាមច្បាប់៕
ដោយ៖ សូរិយា