ព័ត៌មានទាន់ហេតុការណ៍៖

ទៅកាប់ឫស្សីធ្លាក់កាំបិតចាក់ចំដើមទ្រូងខ្លួនឯង ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ចែករំលែក៖

 

ខេត្តកំពង់ចាម៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីទៅកាប់ឫស្សីមិនប្រយ័ត្ន បណ្តាលឲ្យកាំបិតធ្លាក់ចំដើមទ្រូង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចគុម្ពឫស្សីមួយកន្លែង ស្ថិតក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសរងគ្រោះរូបនោះ មានឈ្មោះ សាយ ប៊ុនលីម អាយុ៤៧ឆ្នាំ មានទីលំនៅរស់នៅភូមិ ឃុំខាងលើ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានយកកាំបិតមួយដើម ដើម្បីទៅកាប់ឫស្សីនៅខាងត្បូងភូមិ ធ្វើរបង់ ខណៈកំពុងតែកាប់នោះ ស្រាប់តែធ្លាក់កាំបិតត្រូវចំចុងដើមទ្រូងខាងស្តាំ បណ្តាលឲ្យចាក់ស្លាប់ភ្លាមៗតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ហើយប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

dwe


ចែករំលែក៖