ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូណេស៊ីគ្រោងចំណាយលុយជិត ១៣លានដុល្លារសម្រាប់ការអភិវឌ្ឍបាល់ទាត់

ចែករំលែក៖

ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir បាននិយាយថាប្រធានាធិបតី Prabowo Subianto បានលើកឡើងពីលទ្ធភាពនៃការបង្កើនមូលនិធិថវិការដ្ឋដល់ការអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុកពី 120 ពាន់លាន IDR ដល់ជាង 200 ពាន់លាន IDR (12.9 លានដុល្លារអាមេរិក)។

  មូលនិធិនេះត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីរយៈពេលវែង រួមទាំងវគ្គជម្រុះ Asian Cup និងឆ្ពោះទៅកាន់ World Cup និងការអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុកផងដែរ។

  PSSI ក៏កំពុងបើកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយភាគីឯកជន ដើម្បីគាំទ្រតម្រូវការថវិកាក្នុងការអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុក។ បច្ចុប្បន្ន ពួកគេបានសហការជាមួយម្ចាស់ឧបត្ថម្ភឯកជនចំនួន ១៩ ដែលគាំទ្រក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។

  ក្រៅពីការគាំទ្រពីរដ្ឋាភិបាល និងភាគីឯកជនក្នុងនាមជាអ្នកឧបត្ថម្ភ ប្រធាន PSSI បានបញ្ជាក់ថាថវិការអាចនឹងប្រមូលបានពីការលក់សំបុត្រចូលទស្សនាបាល់ទាត់ផងដែរ៕

ដោយ៖ ភារៈ


ចែករំលែក៖