ភ្នំពេញ៖ កម្លាំងគណៈបញ្ជារឯកភាពខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំងបើកល្បែងឡូតូលួចលាក់ មួយកន្លែងដកហូតវត្ថុតាងមួយចំនួន ។
ប្រតិបត្តិការនេះបានធ្វើឡេីងកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជាឲ្យលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-កុំព្យូទ័រចំនួន ២គ្រឿង
-ម៉ាសុីនព្រីនតូច ២គ្រឿង
សម្ភារៈពាក់ព័ន្ធនឹងល្បែងឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន ចំណែកមនុស្សបានរត់ប្រសាចគេចខ្លួនបាត់អស់ ។
ករណីនេះផងដែរ កម្លាំងអាជ្ញាធរបានធ្វើកំណត់ហេតុកិច្ចសន្យាជាមួយម្ចាស់ទីតាំងបញ្ឈប់ការជួលបេីកល្បែងបន្តទៀតបេីករណីថ្ងៃក្រោយមានបេីក និងទទួលខុសត្រូវចំពោះផ្លូវច្បាប់ ៕
ដោយ៖ ជ្រោយពេជ្រ