ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- លី សាម៉េត ឆបោកគេ បែរជាទាមទារឲ្យស៊ើបអង្កេត សម្តេចតេជោ ហ៊ុន សែន ទៅវិញ = នេះបានហៅថាពួកអាអនាធិបតេយ្យមែន?
២- គួរឲ្យអស់សំណើចណាស់ដែល មួង ណារ៉េត និយាយថាអាណិតប្រជាជនកម្ពុជារហូតស្រក់ទឹកភ្នែក = អាមួង ណារ៉េត ដែលស្រក់ទឹកភ្នែកពីកាលណា?
៣- មួង ណារ៉េត ចង់ឲ្យខ្មែរឱនក្បាលចំពោះមុខសហភាពអឺរ៉ុប = យកឯករាជ្យនិងអធិបតេយ្យជាតិទៅដោះដូរយក EBA?
៤- មិនជួយអប់រំក្រុមឧទ្ទាមក្រៅច្បាប់ឲ្យគោរពច្បាប់ទេ = បែរជាលើកទឹកចិត្តឲ្យក្រុមឧទ្ទាមក្រៅច្បាប់បំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រទេសជាតិ?
៥- រដ្ឋជំពាក់លុយបរទេស = មានក្រុមឧទ្ទាមក្រៅច្បាប់ជួយសងឯណា?
៦- ឲ្យលុយបន្ថែមឲ្យអង្គការសង្គមស៊ីវិល = ដើម្បីធ្វើសកម្មភាពនយោបាយបំផ្លាញជាតិ?
៧- អ្នកប្រឆាំងតែងតែប្រឆាំងព្រោះវាជាចរិតពួកប្រឆាំង = ម៉ារ៉ាតុងជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍និងរកជំនួយជួយអ្នកជួបការលំបាក?
៨- ថៃចម្លងតាមខ្មែរបែរជាថាខ្មែរចម្លងតាមថៃ = នេះមកពីអាអ្នកនិយាយវាខួរក្បាលថៃ?
៩- រឿងសូកប៉ាន់អ្នកសូកមានបានប្រាប់រាជរដ្ឋាភិបាលឲ្យដឹងឯណា = មានតែរកឃើញមួយចាត់ការផ្លូវច្បាប់មួយ រកឃើញ២ចាត់ការ២?
១០- អ្នកមានខួរបរទេស = ទោះជាអាចម៍បរទេសក៏ក្រអូបដែរ? ៕
ដោយ ៖ សិលា