ភ្នំពេញ៖ ជនសង្ស័យ២នាក់បានហៅបុរស រត់ ម៉ូតូ ឌុប ម្នាក់ឲ្យឌុបទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងគេចខ្លួនបាត់ បង្កមានការភ្ញាក់ផ្អើលកាលពីថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០១៦ តាម បណ្ដោយ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។
ជន រង គ្រោះ ឈ្មោះ យ៉េន សារ៉ាន អាយុ ២៣ ឆ្នាំ មុខ របរ រត់ ម៉ូតូ ឌុប ស្នាក់ នៅ ភូមិ ឫស្សី សង្កាត់ ស្ទឹង មាន ជ័យ ខណ្ឌ មាន ជ័យ ។ មាន ភូមិ កំណើត នៅ ភូម ត្រពាំង ត្រាច ឃុំ គោគ ខ្ចក់ ស្រុក កំពង់ ត្របែក ខេត្ត ព្រៃ វែង ។
ជនរងគ្រោះ បាន និយាយ ថា មុន ពេល កើត ហេតុ រួបគាត់បានជិះម៉ូតូម៉ាកឌ្រីម សង់ ស៊េរី ២០១១ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ព្រៃវែង 1C.9264 រត់ឌុបនៅម្តុំផ្សារស្ទឹងមានជ័
ក្រោយ ពេល កើត ហេតុ ជន រង គ្រោះ បានមកដាក់ពាក់បណ្តឹងនៅប៉ុសិ៍ នគរបាល រដ្ឋបាល ចោម ចៅ ដើម្បីជួយ អន្តរាគមន៍ នឹង កំណត់ មុខ សញ្ញា ដើម្បី រក ជន ល្មើសមក ផ្តន្ទាទោស តាម ច្បាប់ ៕ សុខាសែនជ័យ