ព័ត៌មានទាន់ហេតុការណ៍៖

ហែកគុករត់ហើយ ទៅធ្វើសកម្មភាពឆក់កាបូបបាន២ពាន់ដុល្លារ ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកវិញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកម្តងទៀត បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានលុយ២ពាន់ដុល្លារ តែអកុសលត្រូវសមត្ថកិច្ចចាប់បាន ។ ជនសង្ស័យនាពេលកន្លងមក ធ្លាប់ជាអ្នកហែកគុករត់ផងដែរ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅយប់រំលងអធ្រាត្ រឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុម៩ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ លី ឌាំង អាយុ១៧ឆ្នាំ ជាមុខសញ្ញាចាស់ ទើបតែរត់ចេញពីគុក ហើយបានចូលទៅរៀនជួសជុលរថយន្ដនៅក្បែរផ្ទះជនរងគ្រោះ ។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះ ឈ្មោះ ហុក នន អាយុ៧៩ឆ្នាំ បានដេកលើគ្រែក្រោយផ្ទះ ទុកកាបូបលុយក្នុងខោ ដោះទុកលើគ្រែក្បែរខ្លួនដែលលុយ ២០០០ដុល្លារ ក្រោយមកក៏ត្រូវបានជនសង្ស័យលួចយកទៅបានបាត់ ។

ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញដកហូតបានលុយ១២៣០ដុល្លារ ទូរស័ព្ទIphone6 មួយគ្រឿង តំលៃ៤៥៥ដុល្លារ (ផលចោរកម្ម)  ។ នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង ដើម្បីបញ្ជូលទៅគុកម្តងទៀត ៕ ថាច់ យ៉ាត

 

e2
សូមអានបន្ត ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម


ចែករំលែក៖