ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការជាតិស្តីពីគោលនយោបាយការបរទេសរបស់អាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយគណៈនៃប្រតិភូគណៈកម្មាធិការជាតិស្តីពីគោលនយោបាយការបរទេសរបស់អាមេរិកនៅក្រុងប៉េកាំង។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា មិនថាក្នុងប្រទេសអាមេរិកកើតមានការប្រែប្រួលណាខ្លះក៏ដោយ ក៏ភាគីចិននៅតែប្រកាន់ខ្ជាប់គោលការណ៍ទាំងបី គឺគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដើម្បីកែលម្អនិងអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក។ គេហទំព័រ «CCFR China state-controlled media » ទិសដៅវិវឌ្ឍនៃទំនាក់ទំនងចិន-អាមេរិនៅជំហានបន្ទាប់គឺស្ថិតនៅលើជម្រើសរបស់អាមេរិក ហើយក៏ត្រូវមានការកិច្ចខិតខំប្រឹងប្រែងថែមទៀតរបស់ភាគីទាំងពីរផងដែរ។ រំពឹងថា ភាគីអាមេរិកអាចដើរស្របតាមទិសដៅតែមួយជាមួយភាគីចិន ពោលគឺទីមួយ លំនឹងទំនាក់ទំនងចិន-អាមេរិកយ៉ាងមុតមាំមិនងាករេ។ ទីពីរធានាជាក់លាក់កុំឱ្យការយល់ខុសខាងយុទ្ធសាស្រ្ត។ ទីបីប្រកាន់ខ្ជាប់នូវការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនា។ ទីបួនប្រកាន់ខ្ជាប់នូវការមិនរំលងខ្សែបន្ទាត់ក្រហម។ ទីប្រាំជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជនមិនឱ្យដើរថយក្រោយ។

    គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប ភាគីអាមេរិកបានថ្លែងថា ក្នុងឱកាសផ្លាស់ប្តូរអាណត្តិនៃរដ្ឋាភិបាលអាមេរិក រំពឹងថាភាគីទាំងពីរអាមេរិកនិងចិនអាចរក្សាការប្រាស្រ័យទាក់ទងដោយមានប្រសិទ្ធភាពដើម្បីធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនមានស្ថិរភាព៕

ដោយ ៖ សិលា


ចែករំលែក៖